នាល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាល រកឃើញវីរុសកូរ៉ូណា ទៅលើជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលចាកចេញពីខេត្ត វូណាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។
ដោយក្នុងនោះផងដែរ ស្ថានភាពជនជាតិចិនម្នាក់នោះ ស្ថិតក្នុងសភាពធម្មតា ដូចនឹងមនុស្សទូទៅ គ្រាន់តែមានអាការៈ ផ្តាសាយ គ្រុនក្តៅ ហៀរសំបោរ មិនមានស្ថានភាពធ្ងន់ធ្ងរនោះទេ ហើយរូបគេក៏ត្រូវបាន គ្រូពេទ្យយកទៅដាក់ នៅកន្លែងដែលដាច់ដោយឡែកពីគេផងដែរ នៅក្នុងមន្ទីរពេទ្យបង្អែក ក្រុងព្រះសីហនុ។
យ៉ាងណាមិញ ខាងក្រសួងសុខាភិបាល ក៏បានទាក់ទងទៅកាន់ ស្ថានទូតចិន ឲ្យបានជ្រាបដំណឹង ហើយខាងក្រសួង និងខាងគ្រូពេទ្យ នឹងព្យាយាមទប់ស្កាត់ ទប់ទល់ឲ្យបានខ្លាំងបំផុត កុំឲ្យជំងឺនេះ រាលត្បាតទៅកាន់ប្រជាជនកម្ពុជា៕