CamNews

ទេសចរណ៍ 

Rio de Janeiro ទីក្រុងឋានសួគ៌នៃប្រទេសប្រេស៊ីល

Rio de Janeiro គឺជាទីក្រុងធំទីពីររបស់ប្រទេស ប្រេស៊ីល ដែលកាលពីមុនធ្លាប់ជារដ្ឋធានី
របស់ប្រទេសនេះផងដែរ ។ តំបន់នេះត្រូវបានគេដាក់នាមថាជាទីក្រុង នៃឋានសួគ៌ ព្រោះ
មានទេសភាពស្រស់ស្អាត អមដោយឆ្នេរសមុទ្រវែង អន្លាយ ពិធីបុណ្យ carnaval គួរអោយ
សប្បាយនិងអធិកអធមជាទីបំផុត ជាពិសេសទៅទៀតជីវភាពរស់នៅរបស់ប្រជាជនមាន
ភាពសប្បាយរីករាយប្រកបដោយសុភមង្គល ។

នៅឆ្នាំ 2016 ទីក្រុងនេះនឹងប្រារព្ធធ្វើពិធីមួយមានឈ្មោះថា Olympic វិស្សកាលផងដែរ ហើយបច្ចុប្បន្នទីក្រុងនេះតែងតែប្រារព្ធនូវកម្មវិធី រឺ ព្រឹត្តិការណ៍ផ្សេងៗដើម្បីទទួល
ស្វាគមន៍ចំពោះភ្ញៀវទាំងឡាយដែលបានទៅកំសាន្តនៅទីនោះ ។

ឆ្នេរសមុទ្រ Copacabana ស្ថិតនៅភាគខាងត្បូងទីក្រុង ជាកន្លែងកំសាន្តដ៏ធំមួយលើពិភព
លោក ជាមួយនឹងការបាញ់កាំជ្រួច ការសំដែងពិធីផ្សេងៗ ដែលមានភ្ញៀវចូលរួមរហូត
ដល់ ពីរលាននាក់ ។

ប្រទេសប្រេស៊ីលគឺជាប្រទេសដែលប្រារព្ធធ្វើពិធីបុណ្យ Carnival មានអត្ថន័យនិងសប្បាយ
បំផុត នៅលើពិភពលោក ពិធីបុណ្យនេះគឺធ្វើឡើងជារៀងរាល់ឆ្នាំនៅចុងខែ កុម្ភៈ និងដើមខែ
មីនា ។

រូបចំលាក់ព្រះយេស៊ូ ដ៏ធំ គឺជាទីកន្លែងដែលភ្ញៀវទេសចរណ៍គ្រប់រូបមិនភ្លេចទេពេលដែល
បានមកដល់ Rio de Janeiro ។ នៅទីនោះភ្ញៀវទាំងឡាយអាចទស្សនាទិដ្ឋភាពទាំងស្រុង
របស់ទីក្រុងបានទៀតផង ។

ទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ Rio de Janeiro មើលពីរូបចំលាក់ព្រះយេស៊ូ ។

សារមន្ទីរធម្មជាតិ នៅទីក្រុង Rio de Janeiro

ប្រាសាទ សាងសង់ឡើងក្នុងឆ្នាំ 1920 មានទីតាំងស្ថិតនៅជិតរូបចំលាក់ព្រះយេស៊ូ ។

Rio de Janeiro គឺជាទីកន្លែងកំសាន្តដ៏ពេញនិយមបំផុតរបស់នារីៗ

ទិដ្ឋភាពឆ្នេរ Botafogo ដ៏ស្រស់ត្រកាល

ទិដ្ឋភាពនៃទីក្រុង និង ទឹកសមុទ្រដ៏ស្រស់ស្អាតនៃទីក្រុង Rio de Janeiro ៕
(ប្រភពពី BBC)
ដោយ ៖ រដ្ឋា

Tags: