CamNews

ទេសចរណ៍ 

ទីកន្លែងមានសុភមង្គលបំផុតក្នុងប្រទេសចិន

ទីកន្លែងនេះជាតំបន់ព្រៃកំសាន្តដ៏ធំមួយស្ថិតនៅទិសនិរតី ស្រុក Chu Chi នៃខេត្ត Xi'an
ប្រទេសចិន ស្ថិតតាមបណ្តោយជួរភ្នំ Chung Nam Son ឆ្ពោះទៅទិសខាងជើង ។ តំបន់នេះ
ត្រូវបានប្រជាជនចិនដាក់ឈ្មោះថា ជាទីកន្លែងមានសុភមង្គលបំផុតរបស់ប្រទេសចិន ដោយ
សារតែវាមានទេសភាពដ៏ស្រស់ស្អាត និងមានលក្ខណៈពិសេសផ្សេងៗជាច្រើនទៀត ។

តំបន់ព្រៃនេះមានទេសភាពខៀវស្រងាត់គ្រប់រដូវកាល មានទន្លេមានទឹកថ្លាយង់ពណ៌ខៀវ
មានឈ្មោះល្បីជាតំបន់ដែលមានព្រៃឈើប្រណិតៗ ជាច្រើននិងមានវ័យចំណាស់ជាងគេ
ផងដែរ ដែលមានប្រមាណជាជាង 1000 ប្រភេទដែលបានដុះនៅទីនោះ ។ មិនត្រឹមតែមាន
ប្រភេទឈើរាប់ពាន់ប្រភេទ និងប្រណិតៗទេ តំបន់នេះក៏មានទាំងសត្វសាហាវៗជាច្រើន
ដូចជា ខ្លាឃ្មុំ ស្វារោមមាស និងសត្វជាច្រើនទៀតរស់នៅក្នុងនោះ រួមទាំងសម្បត្តិរបស់ជាតិ
ក៏មានកប់ក្នុងតំបន់នោះផងដែរ ។ លក្ខណៈពិសេសរបស់តំបន់នេះគឺមាននាទីសំរាប់ធ្វើ
អោយសាសនា តាវ ដែលជាសាសនាមួយដ៏យូរលុងក្នុងប្រវត្តិសាស្រ្តរបស់ចិន មានការរីក
ចំរើន ។ តំបន់នោះជាតំបន់ដែលមានអំណោយផលល្អបំផុតសំរាប់ការតាំងសមាធិ ។ តាម
រឿងព្រេងបាននិយាយថាមានបុគ្គលម្នាក់ឈ្មោះ Lao Tzu បានមកសរសេរគម្ពីមានឈ្មោះ
Tao Te Ching តាំងតែពី 3000 ឆ្នាំមុនមកម្លេះ ។


តំបន់នេះគឺជា រដ្ឋធានីមួយក្នុងចំនោមរដ្ឋធានីសន្តតិវង្ស ក្នុងប្រវត្តិសាស្រ្តរបស់ចិន មានបុព្វ
បុរសល្បីៗជាច្រើនដូចជា រាជាធិរាជ កវីនិពន្ធ ជាដើម ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅ
ខេត្ត Xi'an ។ នៅទីនោះមានផ្ទាំងថ្មចំនួន 170 ផ្ទាំង មានអត្ថបទកំណាព្យ របស់កវីចំណានៗ
និងរឿងព្រេងជាច្រើនផងដែរ ៕
(ប្រភពពី kanzhongguo)



Tags: