CamNews

ទូរស័ព្ទ 

Nokia 6 ដ៏ស្រស់ស្អាត មានភាពរឹងមាំកម្រិតណា? (វីដេអូ)

ស្មាតហ្វូនដំបូងបង្ហាញអំពីការវិលត្រលប់របស់ Nokia ត្រូវបានគេយកមកធ្វើការពិសោធ ដើម្បី
ឱ្យដឹងអំពីភាពរឹងមាំរបស់វា។

ដោយការបង្ហាញខ្លួនកាលពីថ្ងៃទី ៩មករា Nokia 6 ត្រូវបានគេបញ្ជាទិញរហូតដល់អស់នៅឃ្លាំង
ក្នុងរយៈពេលត្រឹមតែ១នាទី។ ក្រុមហ៊ុនលក់ារាយ JD (ចិន) មិនបានបង្ហើបឱ្យដឹងអំពីចំនួនដែល
បានលក់ចេញ ប៉ុន្តែ ការបញ្ជាទិញ បានកើនឡើងដល់ ២៥០.០០០លើក ក្រោយរយៈពេល ២៤
ម៉ោង។

អ្នកប្រើប្រាស់ស្មាតហ្វូនថ្មីបំផុតរបស់ Nokia បានធ្វើការពិសោធ ដោយយកទូរស័ព្ទនេះ វាយ
បំបែកផ្លែ វ៉លណាត។ ក្នុងការពិសោធនេះ Nokia 6 បាន “ទទួលជោគជ័យ” ដោយមិនមានស្នាម
រលាត់អ្វីនោះទេ ស្មាតហ្វូននេះក៏នៅតែដំណើរការល្អ។

Nokia 6 គឺជាផលិតផលដែលត្រូវបាន Nokia ផ្ទេរសិទ្ធិផលិតទៅឱ្យដៃគូ HMD និងត្រូវបានដាក់
លក់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ស្មាតហ្វូននេះ ស្ថិតក្នុងលំដាប់មធ្យម ជាមួយនឹងអេក្រង់
Full HD 5,5 inch, ប្រូសេសឺរ Snapdragon 430, GPU Adreno 505, RAM 4 GB និងអង្គចងចាំ
ក្នុង 64 GB។ Nokia 6 មានកាមេរ៉ាក្រោយ 16 megapixel និងកាមេរ៉ាមុខ 8 megapixel៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ youtube


Tags: Nokia 6 ពិសោធ