CamNews

គំនូរ-សិល្បៈ 

ផ្អើលមើលគំនូរ 3D វាលស្រែ យក្សដ៏ធំមហិមា ទំហំ ៤៥ហិកតា ដ៏ស្រស់ស្អាត

គំនូរវាលស្រែ 3D ដ៏ធំមហិមា ត្រូវបានគូរឡើងយ៉ាងប្រណិតដូចជាទិដ្ឋភាពវាលស្រែពិតៗ នៅ
ផ្ទៃដីទំហំ ៤៥ហិកតា នៅក្នុងទីក្រុង  Shenyang ខេត្ត Liaoning  ប្រទេសចិន។ ពិតជាគំនូរ 3D
ដ៏ស្រស់ស្អាត ដែលចេញជាទេសភាពវាលស្រែ និងមានគំនូរជារូបភាពផ្សេងៗ ទៀត នៅលើ
វាលស្រែ ដូចជា រូបសត្វ រុក្ខជាតិ និងមនុស្ស។

តំបន់នេះ ដ៏អស្ចារ្យនេះ  បានប្រែក្លាយទៅជាកន្លែងដ៏ទាក់ទាញបំផុត  សម្រាប់ភ្ញៀវទេសចរ
ចូលមកទស្សនា នូវស្នាដៃដ៏ល្អឥតខ្ចោះ របស់វិចិត្រករ ថតរូបភាពជាមួយនឹងគំនូរ 3D យក្ស
ដូចជាលោកអ្នកកំពុងតែសិ្ថតនៅវាលស្រែ ដ៏ធំល្វឹងល្វើយមួយ នៅតាមទីជនបទផងដែរ៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ chinadaily