CamNews

ទេសចរណ៍ 

ឆ្នេរខ្សាច់ដ៏ចម្លែក និង ស្រស់ស្អាតបំផុត ព័ន្ធជុំវិញ ដោយព្រៃឈើ និង ផ្ទាំងថ្មធំៗ (មានវីដេអូ)

Sai Wan គឺជាឈ្មោះឆ្នេរខ្សាច់ធម្មជាតិ ដ៏ទាក់ទាញមួយ សម្បូរដោយទេសភាព ដ៏ស្រស់បំព្រង
ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងហុងកុហ។

ឆ្នេរ Sai Wan Beach គឺជាតំបន់ទេសចរណ៍ដីស្រស់ស្អាតនិងពេញនិយមបំផុតសំរាប់ភ្ញៀវជាតិ
និង អន្តរជាតិ មកទស្សនា កំសាន្ត និង សំរាកលំហែកាយ  ដោយសារតែតំបន់  ពោរពេញទៅ
បរិយាកាសធម្មជាតិ ដ៏បរិសុទ្ធដូចជា៖ ឆ្នេរដ៏សក្បោះ ទឹកសមុទ្រដ៏ថ្លាឈ្វេង និងមានទឹកជ្រោះ
ធ្លាក់ ព័ទ្ធជុំវិញដោយព្រៃឈើ និង ផ្ទាំងថ្មធំៗ បង្កើតបានជាតំបន់កំសាន្តមួយ ដ៏រ៉ូម៉ែនទិច តាម
បែបធម្មជាតិ ដែលមានភ្ញៀវទេសចរ មកកំសាន្ត នៅតំបន់នេះយ៉ាងច្រើនកោះករ ជារៀងរាល់
ថ្ងៃ។

ភ្ញៀវទេសចរ ជាច្រើនចូលចិត្តមកកំសាន្តនៅតំបន់នេះ  រីករាយកំសាន្ត  ជាមួយនឹងការហែល
ដេកហាលថ្ងៃ ឡើងលើផ្ទាំងថ្ម លោតចូលក្នុងទឹក និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ sassyhongkong