CamNews

ហោរាសាស្រ្ត 

ថ្ងៃផែនដីវិនាស គឺថ្ងៃទី ២២ខែ២ ឆ្នាំ២០១៤

ប្រសិនជនជាតិ Viking នៅមានវត្ដមានក្នុងពិភពលោករហូតមកទល់​នឹង​ពេលនេះ នោះសម្លេងផ្លុំ
ស្នែងរបស់ពួកគេប្រាកដជាលាន់ឮពីតំបន់ York ហើយធ្វើឱ្យមានការជ្រួលច្របល់ ដោយសារតែ
មានជំនឿថា ថ្ងៃផែនដីវិនាស នឹងកើតឡើងនៅដើមឆ្នាំ ២០១៤។


យោងតាមទេវកថា Norse សម្លេងផ្លុំស្នែងត្រូវបានគេផ្លុំនៅពេលរាត្រី នឹងបញ្ជាក់ថា នៅសល់តែ
១០០ថ្ងៃគត់ គឺដល់ថ្ងៃដែលផែនដីត្រូវវិនាស។

ព្រេងនិទាននិយាយថា ទេវតាឈ្មោះ Norse, Heimdallr នឹងផ្លុំស្នែង Gjallerhorn ដើម្បីព្រមានអំពី
ថ្ងៃវិនាសនៃផែនដី ដែលហៅថា Viking ប៉ុន្ដែពេលខ្លះគេហៅថា ថ្ងៃ “Ragnarok" ។

Ragnarok ដែលមានន័យថា “ការវិនាសរបស់ទេវតា” នឹងកើតឡើង បន្ទាប់ពីរដូវរងាបន្ដគ្នាជាច្រើន
កើតឡើង។ ជនជាតិ Vikings មានជំនឿថា មុនពេលថ្ងៃវិនាសនៃផែនដី វានឹងមានរដូវរងាចំនួន ៣
កើតឡើងបន្ដគ្នា ដោយមិនមានរដូវក្ដៅ។

បន្ទាប់មក តម្លៃនៃសីលធម៌នឹងត្រូវបាត់បង់ ហើយសង្គ្រាមនឹងកើតឡើងទូទាំងពិភពលោក ជា
សញ្ញា​នៃការចាប់ផ្ដើមរបស់សេចក្ដីវិនាសនៃផែនដី។

ស្ដេចចចក Skoll នឹងស៊ីសាច់ព្រះអាទិត្យ ចំណែកបងប្រុសរបស់វា ស៊ីសាច់ព្រះចន្ទ ធ្វើឱ្យតារាទាំង
ឡាយត្រូវបាត់ខ្លួនពីលំហអាកាស ហើយផែនដីក៏ត្រូវធ្លាក់ទៅក្នុងភាពងងឹតជារៀងរហូត។

ក្រុមអ្នកជំនាញការផ្នែកទេវកថានៅអឺរ៉ុបខាងជើង បានរកឃើញ និងគន់គូរឃើញថា ជនជាតិ Viking
ជឿថា ថ្ងៃវិនាសរបស់ភពផែនដីនឹងកើតឡើងចំថ្ងៃទី ២២ ខែ២ ឆ្នាំ ២០១៤។ នៅក្នុងថ្ងៃនេះ ទេវតា
Odin នឹងត្រូវបំផ្លាញដោយក្រុមចចក និងក្រុមបីសាច។

ខ្សែភាពយន្ដ Thor ត្រូវបានយោងទៅលើទេវកថា អឺរ៉ុបខាងជើង។ ក្នុងរូបភាព គឺទេវតា Thor និង
បិតាព្រះនាម Odin (ប្រភព ៖ Marvel)


សម្លេងផ្លុំស្នែង លាន់ឮកងរំពង ដើម្បីស្រែកហៅ បុត្រទាំងឡាយរបស់ Odin និងក្រុមអ្នកក្លាហាន
ឱ្យចេញទៅសមរភូមិ ជាកន្លែងដែល Odin នឹងត្រូវបាត់បង់ជីវិត។ បន្ទាប់ពីទេវតា Odin បាត់បង់
ជីវិត ផែនដីនឹងញាប់ញ័រខ្លាំង ទឹកសមុទ្រនឹងរីងស្ងួត ដី និងអាកាសពោរពេញដោយជាតិពុល។

Danielle Daglan មកពីមជ្ឈមណ្ឌល Viking Norvik ថ្លែងនៅលើទំព័រ Daily Mail ថា ហេតុការណ៍
មួយចំនួនធំ បានកើតឡើងដូចទៅនឹងទេវកថា Ragnarok ធ្វើឱ្យពួកគេជឿថា ថ្ងៃវិនាសរបស់ផែនដី
គឺពិបាកនឹងគេចផុត។

ទេវកថា និយាយថា ៖ “បុរសទាំងឡាយ ដែលជាបង ជាប្អូន នឹងធ្វើសង្គ្រាមជាមួយគ្នា ហើយព្រំដែន
ដែលមានកាលពីមុន នឹងត្រូវបែកធ្លាយ”។ ប្រការនេះ អាចត្រូវបានគេនិយាយដល់យុគសម័យអ៊ីន
ធើរណិត នៅពេលដែលមនុស្សអាចទាក់ទងគ្នាបាន ទូទាំងពិភពលោក ដោយមិនមានព្រំដែន ដោយ
សារតែមានការ “ក្រោកឡើង” នៃបណ្ដាសង្គម” នេះបើតាមគំនិតរបស់លោកស្រី Daglan ។

ព្រេងនិទាន Viking ក៏បាននិយាយថា រដូវត្រជាក់ដែលមានរយៈពេលវែង នឹងកើតឡើង នៅមុនថ្ងៃ
វិនាស។ លោកស្រី Daglan ថ្លែងថា ៖ “មានការសន្និដ្ឋានថា ផែនដីនឹងឈានចូលដល់យុគសម័យ
ទឹកកកតូចមួយ ដោយសារតែសកម្មភាពព្រះអាទិត្យថយចុះ នេះក៏ត្រូវទៅនឹងការព្យាករណ៍របស់
Viking”។

ការ​ប្រយុទ្ធ​គ្នា រវាង​ទេវតា និង​បី​សាច


លោកស្រី Dagland បន្ដថា ៖ “ពិធីបុណ្យ Jolablot របស់ជនជាតិ  Viking ជាសញ្ញានៃការបញ្ចប់រដូវ
រងា។ ប្រសិនរដូវនេះ មិនបានបញ្ចប់ នោះ ថ្ងៃវិនាស Ragnarok នឹងកើតឡើង”។

មជ្ឈមណ្ឌល Viking Jorvik ព្យាករណ៍ថា ថ្ងៃវិនាស Ragnarok អាចនឹងកើតឡើងនៅថ្ងៃទី ២២កុម្ភៈ
ឆ្នាំ ២០១៤ ព្រោះវាជាពេលដែលពិធីបុណ្យ Jolablot ត្រូវបញ្ចប់។ Viking Jorvik ក៏ជឿជាក់ថា ផែនដី
នឹងត្រូវកំទេច ក្នុងអំឡុងពេល ជិត ១០០ថ្ងៃ រាប់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០១៤។

 

អត្ថបទសំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

យល់​សប្ដិ​ឃើញ​​ខ្មោច ឬ​បាក់​ធ្មេញ នឹង​មាន​អត្ថ​ន័យ​ យ៉ាង​ណា​?

សម្លេងរបស់អវកាស លាន់ឮបែបណា?

អង្គរក្សនារីចិននឹងធ្វើជាផ្ទាំងស៊ីប ការពារមនុស្សសំខាន់



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ dailymail