CamNews

ទេសចរណ៍ 

ស្ថានីយដ្ឋាន​ចាក់សាំង​ឆើតឆាយ​ជាងគេ​លើ​ពិភព​លោក


ក្រុមហ៊ុនស្ថាបត្យកម្ម Damilano Studio Architects ពេលថ្មីៗនេះបានបញ្ចេញនូវ
គម្រោងកសាងស្ថានីយដ្ឋានចាក់សាំងពិសេស និងថ្លៃថ្នូរ មិនចាញ់នឹង សណ្ឋាគារ
ផ្កាយ៥ជាន់ខ្ពស់នោះទេ។

មកពីគំនិត ចង់បំពេញចិត្តនៃថ្នាក់អ្នកមាននៅប្រទេស អ៊ីតាលី។ ស្ថានីយដ្ឋានចាក់
សាំងនេះ គ្រាន់តែទទួលរថយន្ត ដែលមានតំលៃខ្ពស់ជាង 100.000USD តែប៉ុណ្ណោះ។
មិនត្រឹមតែជាកន្លែងចាក់សាំង ស្ថានីយដ្ឋាននេះក៏ជាកន្លែងសំរាកលំហែកាយដ៏អស្ចារ្យ
ដោយមានប្រព័ន្ធបញ្ចាំងពន្លឺដ៏ស្រអាប់ ជញ្ជាំងធ្វើពីកញ្ចក់ បន្ទប់ទទួលទាន បន្ទប់សំរាក
បន្ទប់ទឹក បន្ទប់ម៉ស្សា ។ល។ ទាំងអស់នោះ គឺពិតជាស្អាតមែន។ គេក៏បានឲ្យដឹងថា តំលៃប្រេងឥន្ធនះនៅទីនេះ ក៏ខ្ពស់ជាងធម្មតា ២ដង។ ក៏ប៉ុន្តែ នោះមិនមែនជាបញ្ហា
ធំធេងទេ ចំពោះពួកអ្នកមាន ដែលជាម្ចាស់រថយន្តតំលៃជាង 100.000 USD នោះទេ។

Tags: