CamNews

ទេសចរណ៍ 

ទេសភាពដ៏ស្រស់ស្អាតនៃកោះ Cancun

ឆ្នេរសមុទ្រ Cancun គឺជាឆ្នេរដែលមានទេសភាពដ៏ស្រស់ស្អាតមួយក្នុងចំនោមឆ្នេរសមុទ្រ
ទាំងឡាយក្នុងប្រទេស ម៉ិចស៊ិចកូ និងនៅលើពិភពលោកផងដែរ ។ ដោយមានទេសភាព
ដ៏ស្រស់ស្អាត និងមានអាកាសធាតុល្អផងនោះជារៀងរាល់ឆ្នាំ តំបន់ឆ្នេរនេះមានចំនួនភ្ញៀវ
ទេសចរណ៍យ៉ាងច្រើនកុះករទៅកំសាន្ត គឺមានចំនួន 3លាននាក់ជារៀងរាល់ឆ្នាំ ។

ទោះបីតំបន់ឆ្នេរ Cancun ស្ថិតនៅជាប់នឹងទីក្រុងក៏ដោយតែតំបន់ឆ្នេរនេះនៅតែរក្សាបាន
អនាម័យយ៉ាងល្អ ។

ជាមួយតំបន់ឆ្នេរខៀវស្រងាត់អូសបន្លាយដ៏វែងនិងមានអាកាសធាតុល្អ គ្រប់រដូវកាល
Cancun ប្រៀបបានជាឋានសួរគ៌សំរាប់ភ្ញៀវទេសចរណ៍ទាំងឡាយ ។

ទេសភាពដ៏ស្រស់ស្អាតនៃតំបន់ឆ្នេរ Cancun

តុក្កតាក្រណាត់ គឺជាវត្ថុអនុស្សាវរីយ៍មានលក្ខណៈពិសេសបំផុតសំរាប់កោះនេះ

នៅឆ្នេរសមុទ្រ Cancun មានទីកន្លែងកំសាន្តជាច្រើនសំរាប់ភ្ញៀវទេសចរណ៍ ដូចជាការ
ទស្សនាទេសភាពបាតសមុទ្រ ដែលមានមគ្គុទេសន៍ដ៏ជំនាញត្រៀមខ្លួនធ្វើការណែនាំ
រូចជាស្រេច ។

ពិភពសត្វសមុទ្រនៅទីនេះមានការសំបូរបែប ដែលជាហេតុធ្វើអោយលោកអ្នកមិនមាន
ការធុញទ្រាន់ក្នុងការទស្សនាឡើយ

នៅ Cancun ទេសចរណ៍ទាំងឡាយអាចហែលទឹកកំសាន្តជាមួយនឹង ហ្វូងត្រីដូហ្វាំង យ៉ាង
សប្បាយរីករាយ ។

ហ្វូងត្រី ដូហ្វាំង នៅទីនេះមានភាពស្និទ្ធស្នាលចំពោះភ្ញៀវទេសចរណ៍គ្រប់ៗរូប

ភ្ញៀវទេសចរណ៍ទាំងឡាយនឹងមានឱកាសរីករាយជាមួយហ្វូងត្រី ដូហ្វាំង ដែលត្រីទាំង
នោះនឹងក្លាយជាអ្នកនាំផ្លូវយ៉ាងជំនាញសំរាប់ភ្ញៀវទាំងឡាយ ។

បន្ទាប់ពីកំសាន្តរួចភ្ញៀវទេសចរណ៍ទាំងឡាយអាចទទួលទានជាមួយអាហារសមុទ្រដ៏
មានឱជារសនៅភោជនីយដ្ឋានផ្សេងៗផងដែរ

នៅតំបន់ក្បែរឆ្នេរក៏មានទីកន្លែងបំរើសេវាកម្មផ្សេងៗដូចជាហាងលក់ទំនិញ ហាងកាហ្វេ
រឺ ហាង Internet ជាដើមផងដែរ

ពេលរាត្រីបណ្តាក្លិបកំសាន្តផ្សេងៗពោពេញទៅដោយភ្ញៀវចំរុះ ទៅកំសាន្តទីនោះ

ទេសភាពថ្ងៃរៀបលិច នៅតំបន់ឆ្នេរ Cancun ៕
(ប្រភពពី NS)
ដោយ៖ រដ្ឋា

Tags: