CamNews

ទេសចរណ៍ 

ព្រះរាជវាំងស្អាតបំផុតលើពិភពលោកទាំង 7

ធ្លាប់ជាទីកន្លែងគង់នៅរបស់ព្រះរាជាជំនាន់មុនៗ តែថ្ងៃនេះព្រះរាជវាំងទាំងនោះបានក្លាយ
ជាទីកន្លែងនៃប្រវត្តិសាស្រ្តមួយ ហើយក៏ជាទីកន្លែងដែលមានភាពទាក់ទាញបំផុតសំរាប់ភ្ញៀវ
ទេសចរណ៍ទាំងឡាយ ។ ខាងក្រោមនេះគឺជាឈ្មោះនៃព្រះបរមរាជវាំងទាំង 7 នៅលើពិភព
លោកដែលបានចាត់ទុកថាមានសោភ័ណភាពស្អាតបំផុត ៖
1.ព្រះរាជវាំង Versailles ក្នុងប្រទេសបារាំង

ព្រះរាជវាំង Versailles ជាទីកន្លែងកំសាន្តដ៏ពិសេសមួយចំពោះភ្ញៀវទេសចរណ៍ទូទៅ ដែល
បានសាងសង់ឡើងនៅក្នុងសតវត្សទី 17 ក្នុងរជ្ជកាលព្រះអង្គព្រះនាម Louis XIV ។ តាមការ
បញ្ជាររបស់ព្រះអង្គ រាជវាំងត្រូវរចនាដូចជាកន្លែងរបស់រដ្ឋាភិបាល មិនមែនជាកន្លែងសំរាប់
ស្តេចឡើយ ។

នៅក្នុងរាជវាំងមានកន្លែងមួយដែលភ្ញៀវទាំងឡាយមិនត្រូវរំលង គឺកន្លែងដែលព្រះរាជា
Louis XIV តែងតែឆុងកាហ្វេដោយផ្ទាល់ព្រះអង្គជូនភ្ញៀវដែលចូលគាល់ ។
2.ព្រះរាជវាំងក្នុងទីក្រុង បាងកក ប្រទេសថៃ

ព្រះរាជវាំងនេះត្រូវបានសាងសង់ឡើងនៅសតវ្សទី 18 ក្នុងរជ្ជកាលរបស់ព្រះរាជាព្រះនាម
Rama ។ ជាទីកន្លែងតែមួយគត់ដែលបង្ហាញពីក្បាច់រចនាបូកបញ្ចូលគ្នា រវាងក្បាច់បូរាណ
ថៃជាមួយក្បាច់របស់ទ្វីបអឺរ៉ុប ។

ទោះបីជាទីកន្លែងនេះមិនអនុញ្ញាតអោយព្រះមហាក្សត្រ គង់នៅរយៈពេលយូរតែទីនេះ នៅតែជាទីកន្លែងសំខាន់សំរាប់ប្រារព្ធធ្វើនូវកម្មវិធីធំៗជាច្រើនរបស់ ព្រះរាជា ។ប្រជាជន
ថៃមានជំនឿថាអ្នកដែលបានចូលទៅទស្សនាកំសាន្តនិងថ្វាយបង្គំ បដិមាដ៏ធំដែលធ្វើអំពី
ត្បូងពណ៌ខៀវនៅទីអារាមក្នុងព្រះរាជវាំងនោះ ពួកគេនឹងទទួលបានសេចក្តីសុខគ្រប់ពេល
វេលា គ្មានជំងឺបៀតបៀនទៀតផង ។
3.ប្រាសាទ London ប្រទេសអង់គ្លេស

ប្រាសាទ London គឺជាព្រះរាជវាំងមួយក្នុងចំនោមព្រះរាជវាំងដែលមានភាពរុងរឿងបំផុត
ក្នុងប្រទេស អង់គ្លេស ។ ទីកន្លែងនេះធ្លាប់ជាទីកន្លែងគង់នៅរបស់ព្រះមហាក្សត្រ និងក៏
ធ្លាប់ជាកន្លែងពន្ធនាគារផងដែរ ។ ប្រាសាទនេះសាងសង់ឡើងអស់រយៈពេល 3សតវត្ស
ចាប់ពីសម័យរជ្ជកាលព្រះអង្គម្ចាស់ William (William the Conqueror; 1027-1087) រហូត
ដល់សតវត្សទី14 ។

មកដល់ទីនេះភ្ញៀវទាំងឡាយតែងតែបានឈានទៅកំសាន្តរាជវាំង Medival ដែលជាផ្នែក
មួយរបស់ប្រាសាទ London ផងដែរ ។ Medival គឺជាទីកន្លែងដែលសំរាប់តែព្រះរាជា និង
មហាក្សត្រីយានីគង់នៅ ។ ក៏អាចទស្សនាសែ្វងយល់ពីជីវភាពរស់នៅរបស់បុគ្គលល្បីៗ
រាប់រយឆ្នាំមុនផងដែរ ។
4.ព្រះរាជាវាំង Topkapi ក្នុងប្រទេស តួគី

ព្រះរាជវាំងនេះបានសាងសង់ឡើងក្នុងសតវត្សទី 6 ក្រោយ គស រហូតដល់សតវត្សទី11
ទើបរួចរាល់ និងបានក្លាយជាទីកន្លែងសំរាប់ព្រះរាជាគង់នៅ ។ ទីកន្លែងនេះក៏ធ្លាប់ជាទី
កន្លែងស្នាក់នៅរបស់មហេសី និងស្រីស្នំរបស់ព្រះរាជា តាំងពីឆ្នាំ 1909 ។ រហូតមកដល់
ឆ្នាំ 1924 ក្រោយពេល សាធារណរដ្ឋ​ តួគីបានបង្កើតឡើង ព្រះរាជវាំងនេះត្រូវប្តូរទៅជា
សារមន្ទីរ វិញ ។ Topkapi មានទីតាំងស្ថិតនៅលើកំពូលភ្នំតូចមួយមានព្រៃព័ទ្ធជុំវិញ និង
លោកអ្នកអាចមើលឃើញទ្វារសមុទ្រ Bosporous យ៉ាងសន្លឺមភា្ជប់ពីសមុទ្រខ្មៅ ជាមួយ
សមុទ្រ Marmara ។

ខាងក្នុងនៅតែបាន រក្សានូវរូបភាពរបស់ ព្រះរាជានានាដែលធ្លាប់កាន់កាប់ចក្រភព
Ottoman ដ៏មាំមួន រឹងប៉ឹង ហើយមាន នាឡិការ ថ្មមានតំលៃ នឹង ឈុតនៃកុលាលភាជន៍
របស់ជប៉ុន ចិន ដ៏មានតំលៃលើពិភពលោក ។
5.ព្រះរាជវាំង Buckingham ទីក្រុង London ប្រទេស អង់គ្លេស

ទីកន្លែងគង់នៅជាអចិន្រ្តៃយ៍នៃមហាក្សត្រ អង់គ្លេស ។ ព្រះរាជវាំង Buckingham ជាទី
កន្លែងដែលភ្ញៀវទាំងឡាយមិនអាចបោះបង់រំលង នៅពេលដែលបានទៅដល់ London
ព្រះរាជវាំងនេះបានសាងសង់ឡើងក្នុងឆ្នាំ 1701 មានឧទ្យានកំសាន្តចំនួន 3កន្លែង ដែល
ក្នុងនោះមានទាំង Hyde Park ផងដែរ ។


រដូវផ្ការីកមកដល់ព្រះរាជវាំងទាំងមូលពោពេញនិងគ្របដណ្តប់ដោយផ្កាស្បៃរឿងដែល
ជាផ្កាពិសេសប្រចាំតំបន់ក្នុងប្រទេស អង់គ្លេស ។ ភ្ញៀវទេសចរណ៍ដែលបានទៅកំសាន្ត
នៅទីនោះភាគច្រើនមានចំនាប់អារម្មណ៍លើផ្នែកជុំវិញនៃព្រះរាជវាំង ។
6.ព្រះរាជវាំង Iolani, Honolulu, Hawaii

មុនពេលដែលបញ្ចូលទៅក្នុងប្រទេស អាមេរិច Hawaii ក៏ជាកោះមួយដែលស្ថិតនៅក្រោម
របបសក្តិភូមិ អស់រយៈពេលជាច្រើនសតវត្ស ។ ព្រះរាជវាំងនេះបានកសាងឡើងក្នុងឆ្នាំ
1879 និងជាកន្លែងគង់នៅរបស់មហាក្សត្រ Hawaii ទាំងឡាយ ក្នុងនោះក៏មានមហាក្សត្រី
យានីដ៏ល្បីព្រះនាម Liliuokalani ផងដែរ ។

ក្រោយពេលដែល Hawaii បានក្លាយជារដ្ឋ ទី50 របស់អាមេរិច ព្រះរាជវាំងនេះបានក្លាយ
ជាទីកន្លែងថែរក្សារាល់អ្វីៗដែលទាក់ទងនឹង Hawaii កាលពីពេលកន្លងមក ។ ភ្ញៀវទាំង
ឡាយមកដល់ទីនេះតែងតែទស្សនាបន្ទប់ផ្សេងៗ ក៏ដូចជាទូរសំរាប់ដាក់សំភារៈផ្សេងៗ
របស់មហាក្សត្រ ។
7.ព្រះរាជវាំង Jai Mahal ប្រទេស ឥណ្ឌា

ទីកន្លែងនេះ ពីមុនក៏ធ្លាប់ជាគេហដ្ឋានដ៏ស្តុកស្តម្ភរបស់ចៅហ្វាយខេត្តម្នាក់ឈ្មោះ Jaipua
មួយរយៈ ហើយបច្ចុប្បន្នទីកន្លែងនេះបានក្លាយជា សណ្ឋាគារ វិញម្តង ។ ព្រះរាជវាំងនេះ
កសាងឡើងក្នុងឆ្នាំ 1745 ជាមួយសួនកំសាន្តដ៏ធំលើផ្ទៃដីទំហំ 5ហិចតាជុំវិញ ។

ភ្ញៀវទេសចរណ៍ចូលចិត្តមកកំសាន្តក្នុងតំបន់ Pink City Jaipur ដែលជាទីកន្លែងប្រជុំជន
មានមនុស្សអ៊ូអរ ៕
(ប្រភពពី Zing)
ដោយ៖ រដ្ឋា

Tags: