ប្រិយមិត្តប្រហែលដឹងហើយថា អន្ទឹត កក្កដា ជាព្រះសង្ឃមួយអង្គ ដែលមានទឹកចិត្តល្អ សប្បុរសធម៌ តែងតែជួយចែករំលែក ជួយអ្នកខ្វះខាតជាច្រើននាក់រួចមកហើយ ។
ជាអកុសលអន្ទឹត កក្កដា បានលាចាកសិក្ខាបទ ព្រោះខុសនឹងវិន័យសាសនាព្រះពុទ្ធ ហើយថែមទាំងមានការរិះគុណយ៉ាងខ្លាំងពីមហាជនជាច្រើន ។ ប៉ុន្តែដោយការមានទឹកចិត្តសប្បុរសធម៌តាំងពីដើមរបស់ខ្លួន និងមានការគាំទ្រលើកទឹកចិត្ត ពីមហាជនមួយចំនួន បូករួមទាំងការស្រលាញ់ ការចែករំលែក និងទឹកចិត្ដសប្បុរសរបស់ខ្លួនផងនោះ ទើបអន្ទឹត កក្កដា នៅតែបន្តធ្វើអំពើសប្បុរសធម៌ដដែល ដែលយកប្រាក់ចំនេញពីហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួន បរិច្ចាគ ឧបត្ថម្ភ ដល់អ្នកខ្វះខាត ដែលទង្វើនេះពិតជាល្អប្រសើរ គួរឱ្យកោតសរសើរ ៕