CamNews

កុំព្យូទ័រ 

ASUS បញ្ចេញនូវ Gaming Laptop ដំបូងគេដែលបំពាក់ដោយ Ryzen7 CPU និង VGA Radeon RX580

ក្រុមហ៊ុន ASUS គឺជាក្រុមហ៊ុនធំដំបូងគេហើយដែលផលិត Laptop សំរាប់លេងហ្គេមដែលប្រើប្រាស់ AMD Ryzen និង Graphic Radeon RX580​ ។ ASUS ROG STRIX GL702ZC ជា Laptop ដែលមានកំលាំងខ្លាំងរួមទាំងការរចនារូបរាងស្តើងល្មម នឹងឈានទៅចាប់យកចំណែកទឺផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។

ASUS បានជ្រើសយក AMD Ryzen 7 1700 CPU ដែលមាន 8 cores, 16 threads, base Clock 3.0 GHz និង boost Clock 3.7 GHz។ CPU RYZEN នេះមាន 16 MB L3 Cache, 4MB L2 Cache និង TDP 65W តែប៉ុណ្ណោះ។

ចំណែក Graphic Card វិញ ASUS ប្រើប្រាស់ AMD Radeon RX 580 ដែលមាន 2304 stream processors, កំលាំងល្បឿន 1200 MHz និង 4GB GDDR5 VRAM ដែលសមល្មមសំរាប់លេងហ្គេម 1080p Ultra setting ។ អេក្រង់ ទំហំ 17.3 inch, Full HD (1920x1080) បំពាក់បច្ចេកវិជ្ជា AMD Freesync 2.0 ពិសេសសំរាប់ Gaming។ ចំណែក Ram អាចដំឡើងដល់ 32GB DDR4 2400 MHz និង​ ទំហំផ្ទុកទិន្ន័យអាចដាក់បានដល់ 512 GB NVMe M.2 ឬ ប្រើប្រាស់ SSHD (5400 RPM)។

ចំពោះតំលៃគឺពុំទាន់បានដឹងនៅឡើយទេ, Laptopនេះ គឺកំពុងតែបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Computex នៅ Taipei តៃវ៉ាន់៕

 

 

ដោយ៖ ME

ប្រភព៖ wccftech


Tags: asusrogstrixnotebookamdryzen7