CamNews
ស្វែងរកកំរិតខ្ពស់
Home
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
បច្ចេកវិទ្យា
ទូរស័ព្ទ
កុំព្យូទ័រ
ផលិតផលថ្មី
ថេបប្ល៊ែត
ព័ត៌មានបច្ចេកវិទ្យា
កំសាន្ត
តន្រ្តី
តារា
ភាពយន្ត
ជីវិតរស់នៅ
យល់ដឹង
ម៉ូដែល
សុខភាព
ហោរាសាស្រ្ត
ជីវិត និងការងារ
សម្រស់
មិនគួរឲ្យជឿ
គ្រោះថ្នាក់
ប្លែកៗ
សំណើច
កីឡា
កីឡាជាតិ
កីឡាអន្តរជាតិ
តារា
តារាងម៉ោងប្រកួត
តារាលទ្ធផល
យានយន្ត
នាវា
ម៉ូតូ
យន្តហោះ
រថយន្ត
ទេសចរណ៍
រូបភាព
គំនូរ-សិល្បៈ
សត្វ
ស្រីស្អាត
រូបភាពផ្សេងៗ
ព័ត៌មានវីដេអូ
ទេសចរណ៍
Share this article with:
Share on Facebook
Share on Twitter
Share on Google
Share on Tumblr
Share on Yahoo
វាលផ្កា Lavender ដ៏ស្រស់ស្អាតគួរអោយជក់ចិត្ត
07:06 AM 10.06.2011
Print
Email
ប្រិយមិត្តពិតជាបានដឹង បានលឺខ្លះរួចមកហើយអំពីទិដ្ឋភាពដ៏ស្រស់ស្អាតដែលគ្របដណ្តប់
ទៅដោយផ្កា Lavender ដ៏គួរអោយជក់ចិត្តនៅក្នុងតំបន់ភាគខាងត្បូងមួយចំនួនក្នុងប្រទេស
បារាំង ដូចជា Provence, Avignon...ជាដើម ។ Lavender មានប្រភពមកពីតំបន់ឆ្នេរសមុទ្រ
មេឌីទែរ៉ាណេ ដែលត្រូវបានប្រជាជននៃប្រទេស រ៉ូមបានយកវាមកដាំនៅពាសពេញប្រទេស
អឺរ៉ុប ក្នុងនោះតំបន់នៅភាគខាងត្បូងមួយចំនួននៃប្រទេសបារាំង ក៏ជាតំបន់មួយក្នុងចំនោម
តំបន់ទាំងឡាយដែលសំបូរដោយផ្កា Lavender នេះផងដែរ ។
ប៉ុន្តែប្រិយមិត្តអាចយល់ពីអត្ថន័យនៃផ្កានេះដែររឺទេ? Lavender នៅក្នុងវិទ្យាសាស្រ្តផ្កានេះ
មកពីពាក្យ Lavendula ភាសាឡាតាំងនៃ lavare វាមានន័យថា "លាង រឺជូត" ។ វាមានទង
វែង ពណ៌ប្រផេះ មានសំបកស្តើង ផ្កាជាក្រញ៉ុំៗ នឹងសំបូរដោយរោម មានពណ៌ស្វាយ ។
ផ្កា Lavender នេះក្នុងសម័យអតីតកាលប្រៀបបាននឹងឱសថ ស្នេហា( Herb of Love) ដោយ
សារតែក្លិនដ៏ក្រអូបរបស់ វា មិនតែប៉ុណ្ណោះ Lavender ត្រូវបានគេយកទៅប្រើប្រាស់បានជា
ច្រើនប្រភេទនៅក្នុងវិស័យ ឧស្សាហកម្ម តួយ៉ាងគេអាចយកវាទៅផលិតជាទឹកអប់ផងដែរ ។
Lavender អាចមានក្លិនក្រអូបបានយូរទោះវាមានសភាពជាផ្កាក្រៀមក៏ដោយប្រសិនបើ
យើងចេះទុកដាក់វា ជាពិសេសចំពោះប្រទេសដែលមានអាកាសធាតុក្តៅ ផ្កានេះអាចរក្សា
ក្លិនក្រអូបរបស់វាបានរហូតដល់ 5ឆ្នាំនិងអាចបានច្រើនជាងនេះ ។ ផ្កា Lavender ចាប់ផ្តើម
រីកនៅរដូវវិស្សមកាល វាប្រៀបបានទៅនឹងវត្ថុដ៏ស័ក្តសិទ្ធមួយប្រភេទ និងតំណាងអោយ
លាភសំណាង មិនតែប៉ុណ្ណោះបើយើងយកវាមកដាក់នៅក្នុងគេហដ្ឋាន សមាជិកទាំងអស់
ទទួលបានសេចក្តីសុខ ចំរើន មានភាពរីករាយគ្រប់ពេលវេលា ទៀតផង ៕
រដ្ឋា (ពី ione)
Share this article with:
Share on Facebook
Share on Twitter
Share on Google
Share on Tumblr
Share on Yahoo
Facebook Comments
Tags:
ទេសចរណ៍ ដែលមើលច្រើន
ព័ត៌មានដែលមើលច្រើន