CamNews

តារា 

Janie ទម្លាយរូបថតសុីអារម្មណ៍ប៉ុន្មានសន្លឹកជាមួយអនាគតស្វាមីវ័យក្មេង

ថៃ ៖ ជីវីតលើកក្រោយនេះរបស់នាង Janie Tien Phosuwan ជាមួយនិងលោក Mickey Allapach Na Pombhejara ហាក់បីដូចជាផ្អែមល្អែម និងរីករាយជារៀងរាល់ថ្ងៃ រហូតធ្វើឲ្យគូស្នេហ៍មួយគូនេះ ដឹកដៃគ្នាចូលរោងការ ដោយមិនចាំបាច់សាកល្បងយល់ចិត្តគ្នាយូរនោះទេ ។ 

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ កាលពីថ្ងៃទី ២៩ ខែសីហា កន្លងទៅនេះ Janie ទម្លាយរូបថតសុីអារម្មណ៍ប៉ុន្មានសន្លឹកជាមួយអនាគតស្វាមីវ័យក្មេងនៅឯមាត់សមុទ្រ នៅលើ Koh Samui ។ 


រូបថតប៉ុន្មានសន្លឹកដែលបានបង្ហោះនៅលើគណនីអុុិនស្រ្តាក្រាម ឃើញថាពិតជាសិចសុី និងគួរឲ្យស្រលាញ់ទាំងពីរនាក់តែម្តង ។ គួរបញ្ជាក់ឲ្យដឹងថា ការថត Pre-wedding លើកនេះហាក់មានសភាពប្លែក និងសិចសុីជាងលើកមុនៗដែល Mickey និង Janie បានថត ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Janie Tien Phosuwan Mickey Allapach Na Pombhejara