CamNews

តារា 

Cristiano Ronaldo ត្រូវម្ចាស់ក្លឹប​ Real Madrid លែងអនុញ្ញាតឲ្យទៅលេងប្រទេស ម៉ូណាកូ ទៀតហើយ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ ​ព័រទុយហ្គាល និងជាកីឡាករឆ្នើមលំដាប់ថ្នាក់ពិភពលោក របស់ក្លឹប Real Madrid ត្រូវបានម្ចាស់ក្លឹប មិនអនុញ្ញាតឲ្យទៅ ប្រទេសម៉ូណាកូ ដើម្បីទៅលេងមិត្ដភក្ដិទៀតនោះទេ។

Cristiano Ronaldo ត្រូវបានម្ចាស់ក្លឹប Real Madrid លោក​ Florentino Perez ហាមប្រាមមិនឲ្យទៅលេងប្រទេស​ម៉ូណាកូ ដើម្បីជួបគ្នាជាមួយមិត្ដភក្ដិកីឡាករទៀតឡើយ សេចក្ដីសម្រេចនេះ​ លោក Florentino Perez  បានចាត់វិធានការយ៉ាងក្ដៅគគុក សុំការជំនួយពីស្ដេចប្រទេសម៉ូណាកូ ត្រូវជាមិត្ដភក្ដិរបស់លោក ឲ្យមានការ​រាយការណ៍ជាបន្ទាន់ប្រសិនជា ដឹងថា Ronaldo នៅទីនោះ ។ ប្រភពរាយការណ៍ពីគេហទំព័រ Mirror បានចុះផ្សាយឲ្យដឹងថា កីឡាករ Cristiano Ronaldo តែងតែឆ្លៀតពេលវេលាសម្រាកពីការហ្វឹកហាត់ពេលព្រឹក ហើយ​ធ្វើដំណើរទៅកាន់ប្រទេសម៉ូណាកូ ដើម្បីជួបគ្នាជាមួយនឹងមិត្ដសម្លាញ់ ឈ្មោះ  Badr Hari រហូតដល់ពេលល្ងាចទើបត្រលប់មកវិញ។ 

ការព្រួយបារម្មណ៍របស់លោក Florentino Perez គឺគាត់គិតដល់ទម្រង់លេងរបស់កីឡាករ មួយរយៈចុងក្រោយ​នេះ ដែលមានភាពធ្លាក់ចុះច្រើន ជាងមុន ខណៈដែលមួយការប្រកួត ប៉ះជាមួយ  Deportibo La Coruna កីឡាករមិនអាចស្វែងរកគ្រាប់បាល់បាន​ ប៉ុន្ដែ​ Gareth Bale អាចរកបានដល់ទៅ​ ៣ គ្រាប់។ 

Ronaldo ធ្លាប់បែកធ្លាយរឿងអាស្រូវ មានទំនាក់ទំនងជាមួយមិត្ដភក្ដិ ដោយការបង្ហាញរូបភាពយ៉ាងស្និតស្នាល ធ្វើឲ្យមហាជនមានការ យល់ច្រលំខ្លាំង រវាងទំនាក់ទំនង​អ្នកទាំងពីរ។ 


ដោយ៖ អឿ អ៊ុយ


Tags: Sport News Ronaldo