CamNews

កុំព្យូទ័រ 

Nexus 6P របស់ Google និង Huawei បង្ហាញខ្លួន តម្លៃចាប់ពី ៤៩៩ដុល្លារ

នៅក្នុងព្រឹតិ្តការណ៍កាលពីយប់មិញ Google បានឧទ្ទេសនាមបន្ថែមនូវកំណែហ្វាប្លែត Nexus
6P ដែលជាស្នាដៃសហការគ្នារវាង Google និង​ Huawei។

Nexus 6P មិនត្រឹមតែមានអេក្រង់ធំ តែវាថែមទាំងត្រូវបានបំពាក់ម៉ាស៊ីនធុនខ្លាំង រួមនឹងវត្ថុ
ធាតុគុណភាពខ្ពស់ជាង បើរៀបធៀបនឹង Nexus 5X។

ដូចទៅនឹង Nexus 5X ហ្វាប្លែត Nexus 6P ក៏ត្រូវបានបំពាក់សេនសឺរស្កេនក្រយៅដៃនៅផ្នែក
ខាងក្រោយដែលមានឈ្មោះថា Nexus Imprint ហើយល្បឿនប្រតិបត្តិរបស់វាត្រឹមតែ ៦០០
មិល្លីវិនាទីប៉ុណ្ណោះ។ Google អះអាងថា មុខងារនេះនឹងដំណើរការប្រសើរឡើងទៅតាមពេល
វេលា តាមរយៈការកត់ត្រាស្នាមក្រយៅដៃរបស់អ្នក ពីមួយលើកទៅមួយលើក។ ពិសេស
Nexus 6P ថែមទាំងប្រើរន្ធ USB-C ដែលអនុញ្ញាតឱ្យអ្នកចម្លងទិន្នន័យបានលឿន។ រីឯល្បឿន
នៃការបញ្ចូលថាមពលថ្ម ក៏ត្រូវបានកែលំអ។

Nexus 6P មានអេក្រង់ AMOLED 5,7 inch ជាមួយនឹងរីសូលូសឹន 2K (2560x1440 pixels,
518ppi)ប្រូសេសឺរ ខ្លាំងក្លាជាង Nexus 5X ដោយប្រើឈីប Snapdragon 810, RAm 3GB និង
មានកំណែអង្គចងចាំចំនួន ៣ គឺ 32GB/64GB/128GB។ កាមេរ៉ាក្រោយរបស់ហ្វាប្លែតនេះ មាន
កម្រិត​ 12.3MP អាចថតរូបបានល្អ ក្នុងទីងងឹត។

ទន្ទឹមនឹងនេះ កាមេរ៉ាមុខ ដែលត្រូវបានដំឡើងទៅ 8MP ក៏ជាចំនុចខ្លាំងមួយរបស់ផលិតផល
នេះ។ ថ្មរបស់ Nexus 6P មានថាមពល 3450mAh។ ក្រៅពីនេះ Nexus 6P ក៏អាចប្រើបានជា
មួយនឹងគម្រោងអ៊ីនធឺរណែតចល័ត Project Fi។ Nexus 6P នឹងប្រើប្រព័ន្ធប្រតិបត្តិ  Android
6.0 Marshmallow ថ្មីបំផុត​របស់ Google។

បច្ចុប្បន្ន អ្នកប្រើប្រាស់អាចបញ្ជាទិញ Nexus 6P ក្នុងតម្លៃ ៤៩៩/៥៩៩ និង ៦៤៩ ដុល្លារ
សម្រាប់កំណែបន្តអង្គចងចាំ 32GB/64GB/128GB ហើយការប្រគល់ទំនិញនឹងប្រព្រឹតទៅនៅ
ចុងខែតុលា។

ហ្វាប្លែតនេះមាន ៣ ព័ណ៌សម្រាប់ជ្រើសរើស គឺខ្មៅ ស និង ព័ណ៌ប្រាក់។ Nexus 6P នឹងមាន
ការធានាចំនួន ២ឆ្នាំ ពី Google បើសិនអ្នកចំណាយបន្ថែម ៨៩ដុល្លារ នៅពេលទិញផលិត
ផលនេះ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Youtube


Tags: Nexus 6P Google Huawei ទូរសព្ទ ហ្វាប្លែត