CamNews

ព័ត៌មានជាតិ 

លោក ខៀវ កាញារីទ្ធ ៖ ការផ្សព្វផ្សាយ ព័ត៌មាន ក្នុងហ្វេសប៊ុក មានគុណ សម្បត្តិផង និងមានគុណវិបត្តផង

បាត់ដំបង ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការផ្សព្វផ្សាយ
ព័ត៌មានទូទៅ ក្នុង បណ្តាញផ្សព្វផ្សាយព័ត៌មានសង្គម(Facebook) គឺមានគុណសម្បត្តិ ដល់សង្គម
ផង និងក៏មានគុណវិបត្តិដល់ សង្គមដែរ ប្រសាសន៍នេះ លោករដ្ឋមន្រ្តីបានលើកឡើង ក្នុងឱកាស
កម្មវិធីសន្ទនាមតិពន្លឺមូលដ្ឋាន របស់វិទ្យុជាតិ ចំការចេក FM 92.70 Mhz បាត់ដំបង មានពីរប្រធាន
បទ ទី១ ការប្រើប្រាស់បណ្តាញផ្សព្វផ្សាយ សង្គម និងទី២ ការលើកកម្ពស់ ការសិក្សារបស់និស្សិត
ក្រីក្រ នៅថ្នាក់ឧត្តមសិក្សា នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ នៅ សាលប្រជុំ សកលវិទ្យា
ល័យបាត់ដំបង (UBB) ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីគម្រោង (ABC) ប្រទេស អូស្រ្តាលី ដោយ
មានការចូលរួម ពីលោក អ៊ុយ រី អភិបាលរងខេត្ត តំណាងក្រុមប្រឹក្សាខេត្ត លោក ទូច វិសាល សុខ
សកល វិទ្យាធិការ នៃសកលវិទ្យាល័យបាត់ដំបង មន្រ្តីរាជការ មន្ទីរព័ត៌មានខេត្ត លោកគ្រូ អ្នកគ្រូ
សិស្ស និស្សិត មកពីវិទ្យាល័យនានា សកលវិទ្យាល័យបាត់ដំបង ប្រមាណជាង ៣៥០ នាក់ ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ ក្នុងឱកាសផ្សាយបន្តផ្ទាល់ផង
ដែរ ក្នុងប្រធានបទ ថ្ងៃនេះ គឺចង់និយាយ ពីការផ្សព្វផ្សាយព័ត៌មាន បណ្តាញសង្គម(Facebook)
កន្លងមក គឺពេលខ្លះវា គ្រាន់ តែជាដំណឹងមួយ ដែលពុំមានអ្នកទទួលខុសត្រូវ លើព័ត៌មានដែលអ្នក
ទាំងនោះ បានបញ្ចូលតាមរយៈ(Facebook) ឡើយ ហើយពេលខ្លះ ទាំងខ្លឹមសារ និងរូបភាពមិនសម
រម្យ និងនិយាយបំភ្លើស ធ្វើឲ្យមានការប៉ះពាល់ ដល់សិទ្ធិបុគ្គលថែមទៀតផង ។ ចំពោះរឿងខ្លះ ក៏
អាចឲ្យយើង ទទួលព័ត៌មានល្អ និងអាចជួយដល់ជនរងគ្រោះ បានទាន់ពេលវេលាតាមរយៈ (Face
book) ផងដែរ ។

បើនិយាយជាទូទៅដំណឹងតាមរយៈ (Face book) វាពុំមែនជាព័ត៌មានទេ វាគឺជាដំណឹងពាក់កណ្តាល
សម្រេច ប៉ុណ្ណោះ ព្រោះគ្មានអ្នកទទួលខុសត្រូវត្រឹមត្រូវ ដូចអ្នកសរសេរកាសែត ដែលមានចាងហ្វាង
ជាអ្នកទទួលខុសត្រូវ ចំពោះមុខច្បាប់ ។ តែដំណឹងតាមរយៈ (Facebook) ខ្លះបើមានការប៉ះពាល់ដល់
សិទ្ធិបុគ្គល និងមានភស្តុតាង គ្រាប់គ្រាន់គេអាចប្តឹងទៅតាមផ្លូវច្បាប់បានដែរ ។ ហើយគេហទំព័រ
(Facebook) នេះ ក្រសួងព័ត៌មាន ក៏ដូចជា រាជរដ្ឋាភិបាលផងដែរ គឺគ្មានសិទ្ធិបិទ មិនឲ្យប្រិយមិត្តទូ
ទៅប្រើប្រាស់នោះទេ ៕

ប្រភព៖ ដើមអំពិល