CamNews

ទេសចរណ៍ 

គេហដ្ឋាន "សំបុក្រចាប"គ្មានពីរនៅលើពិភពលោក

នេះជាទស្សនីយភាពប្លែក និងកាន់តែមានភាពទាក់ទាញ សំរាប់ទេសចរណ៍ទូទៅដែលចង់
ទៅកំសាន្តនៅទីកន្លែងប្លែកៗ ប្រកបដោយផាសុខភាព ស្រូបយកខ្យល់អាកាស បរិសុទ្ធ ,
គេហដ្ឋាន "សំបុក្រចាប" ទាំង 10 កន្លែងខាងក្រោមនេះធានាថា មិនធ្វើអោយលោក
អ្នកមានការនឿយណាយឡើយ ៖


គេហដ្ឋាននេះមានឈ្មោះថា Yellow Tree មានទីតាំងក្នុងទីក្រុង Auckland ប្រទេស
New Zealand ផ្ទះនេះមានទំហំ 10 ម៉ែត្រការ៉េ អាចដាក់មនុស្សបាន 18 នាក់ ផ្ទះបាយ​និង បង្គន់អនាម័យនៅផ្ទាល់នឹងដី ។

ផ្ទះនេះមានឈ្មោះថា Wilkinson Residence ស្ថិតនៅក្នុងទីក្រុង Portland រដ្ឋ Oregon ក្នុង
ប្រទេស អាមេរិច ។ ធ្វើឡើងអំពីឈើសុទ្ធ ជញ្ជាំងជុំវិញជាកញ្ចក់ ស្ថិតលើដើមឈើដ៏ធំមួយ
និងអាចអោយលោកអ្នកគយគន់បាននូវទេសភាពជុំវិញបាន ។

គេហដ្ឋានសំបុកចាបមួយនេះមានទីតាំងនៅក្នុងប្រទេស អាល្លឺម៉ង់ ។

នេះជាទីកន្លែងសំរាប់ពិសារតែ ​របស់សាស្រ្តាចារ្យ ជនជាតិជប៉ុន សង់ឡើងនៅក្នុងឆ្នាំ 2004
ក្នុងតំបន់សួនកំសាន្តមួយរបស់ លោក ទីកន្លែងនេះមានឈ្មោះថា Terunobu Fujimori ។

ភោជនីយដ្ឋាននេះមានទីតាំងនៅខេត្តOkinawa ក្នុងប្រទេស ជប៉ុន មានឈ្មោះថា
Naha Harbor ។ ភោជនីយដ្ឋាននេះស្ថិតនៅលើដើមឈើ ស៊ីម៉ង់ ដ៏ធំមួយ ។

គេហដ្ឋាននេះជាគំនិតច្នៃប្រឌិតរចនា របស់ ជនជាតិ ជប៉ុន ។ ជញ្ជាំងជុំវិញ ជាកញ្ចក់ ដែល
អាចអោយទេសចរណ៍គយគន់ទេសភាពជុំវិញបាន ។

សំបុកចាបនេះមិនជាធំទូលាយប៉ុន្មានទេ វាស្ថិតនៅក្នុង រដ្ឋ Washington សហរដ្ឋអាមេរិច
ទោះជាមានរាងតូច ក៏ពិតមែនតែវាមិនធ្វើអោយលោកអ្នកមានការភ័យខ្លាចផ្នែកសុវត្ថិភាព
ឡើយ ព្រោះជាស្នាដៃដែលសាងសង់ឡើងដ៏ពិសេសរបស់អ្នកជំនាញៗ ។

គេហដ្ឋាននេះមានទីតាំងនៅក្នុងព្រៃស្រល់ នៃ Bridgton, Maine ប្រទេសអាមេរិច ។

គេហដ្ឋាននេះសង់ឡើងនៅលើដើមសែនចំនួន 6 ស្ថិតនៅ Cumberland, Maryland
ប្រទេសអាមេរិច ។ គេហដ្ឋាននេះសរុបមាន 10 ជាន់ ។

គេហដ្ឋានេះមិនស្ថិតនៅលើដើមឈើដូច គេហដ្ឋានផ្សេងទេ ។ សាងសង់ឡើងដោយមាន
សរសរសំរាប់ទ្រ និងមានលក្ខណៈដូចជា សំបុកចាបផងដែរ ៕
(ប្រភពពី Zing)
ដោយ៖ យ៉ាវីន

Tags: