ប្រទេសបារំាងគឺជាប្រទេសមួយដែលមាន Eiffel Towerជាសម្បត្តិបេតិកភណ្ឌមួយ
ក្នុងចំនោមប្រទេសទំាង7លើពិភពលោក។ចំនែកឯទេសភាពនិងតំបន់កំសាន្តនានា
នៅក្នុងប្រទេសបារំាង បានធើ្វអោយមានការចាប់ចិត្តចាប់អារម្មណ៏ពីសំណាក់ភ្ញៀវជាតិ
និងអន្តរជាតិយ៉ាងខ្លាំង។ ដូច្នេះ Camnews សុំលើកឡើងពីតំបន់ដែលត្រូវនឹងទស្សនា
នូវកន្លែងខ្លះៗនៃប្រទេសបារំាងនាពេលរដូវក្តៅខាងមុខនេះ:
Square Caf� Trocadero គឺជាកន្លែងដែលអាចអោយលោកអ្នកអង្គុយលេងនៅក្បែរទឹក
និងអាចទស្សនាមើល Eiffel tower បានដែរ។តំបន់នេះមានគឺជាតំបន់មួយដែលអាច
អោយលោកអ្នកមានអារម្មណ៏ថាសប្បាយ និងត្រជាក់កាយផងដែរ។
ទេសភាពទីក្រុងបារីសនិង Eiffel Tower មើលពីខាងលើ
Louvre មានទីតំាងជិតទីក្រុង Pari គឺជាកន្លែងមួយដែលបង្ហាញពី សិល្បះនិងប្រវតិ្តសាស្រ្ត
ហើយក៏ជាកន្លែងដ៏ល្បីល្បាញផងដែរ។
នៅលើទន្លេ Seine លោកអ្នកអាចជិះទូកកំសាន្តជាមួយនឹងខ្យល់អាកាសបរិសុទ្ធ
Louvre និង ពីរ៉ាមីតដែលធើ្វឡើងពីកញ្ជាក់ មើលទៅគួរអោយទាក់ទាញ
ក្លោងទ្វារ Champs Elysees
កូនភ្នំMontmartre មានកំពស់271ម៉ែត្រ។ តំបន់នេះចាត់ទុកជាតំបន់ដែលខ្ពស់ជាងគេ
លំដាប់ទីពីរនៅប្រទេសបារំាងហើយក៏ជា បេះដូងនៃសាសនា Catholicផងដែរ។
បារMoulin Rouge នេះគឺជាក្លឹមកំសាន្តដែរបានសាងសង់ឡើងនៅឆ្នាំ 1889
ព្រះវិហារស្រីៗនៅទីក្រុងប៉ារីស វាគឺជាតំបន់មួយនែស្ថាបត្យកម្មនៃប្រទេសបារំាង។
អ្នកលេងភ្លេងនៅតាមផ្លូវ វាពិតជាពេញនិយមនៅប្រទេសបារំាង មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចទស្សនាការគូររូប នៅតាមចិញ្ចឹមផ្លូវបានដែរ។
ភាគច្រើននៃភ្ញៀវជាតិនិងអន្តរជាតិចូលចិត្តមកទិញឥវ៉ាននៅផ្សារមួយនេះ
ព្រោះវាពោរពេញទៅដោយ របស់ដែលមានតំលៃ។