CamNews

ទូរស័ព្ទ 

iPhone ថ្មីឆ្នាំនេះ នឹងរំលងចោលឈ្មោះ iPhone 8 ហើយលោតទៅប្រើឈ្មោះ iPhone 10?

ក្រុមអ្នកវិភាគបានទស្សន៍ទាយថា Apple នឹងមានការផ្លាស់ប្ដូរធំ ក្នុងការហៅឈ្មោះរបស់ iPhone
ថ្មី។ ក្រុមហ៊ុន Apple នឹងរំលងចោល iPhone 8 និង iPhone 9 ដើម្បីប្រើឈ្មោះ iPhone 10 តែម្ដង។
លេខ 10 នេះ ក៏មានន័យស្មើនឹងគម្រប់ខួប ១០ឆ្នាំនៃថ្ងៃដែល Steve Jobs បង្ហាញ iPhone ជំនាន់
ដំបូងរបស់ខ្លួន។

ការប្ដូរផ្លាស់ឈ្មោះដ៏ធំនេះ មិនមែនជារឿងចម្លែកនោះទេ។ ក្រុមហ៊ុន Microsoft កន្លងមក ក៏ធ្លាប់
ធ្វើដូច្នេះជាមួយនឹងប្រព័ន្ធប្រតិបត្តិ Windows របស់ខ្លួន ដោយមានតែ Windows 7, Windows 8
ប៉ុន្តែ រំលោង Windows 9 ទៅប្រើឈ្មោះ Windows 10។ ចំណែកក្រុមហ៊ុន Samsung ក៏បាន
សម្រេចចិត្តលោតរំលង Note 6 ដោយលោតពី Note 5 ឆ្ពោះទៅរក Note 7។

ប៉ុន្តែ ទន្ទឹមនឹងការប្រើឈ្មោះលោតរំលងដូចខាងលើ iPhone 10 ក៏នឹងមានការផ្លាស់ប្ដូរគួរឱ្យកត់
សម្គាល់ចំពោះរចនារូបរាង ក៏ដូចជាបច្ចេកវិទ្យាថ្មី។ ផលិតផលនេះត្រូវបានគេជឿថា នឹងប្រើប្រាស់
កញ្ចក់កោង មិនមានគែម ហើយប៊ូតុង Home ត្រូវបានបំពាក់ក្នុងអេក្រង់។ ក្រៅពីនេះ អ្នកវិភាគ
យល់ថា ស្មាតហ្វូននេះនឹងប្រើកញ្ចក់ជំនួសឱ្យអាលុយមីញូម៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ techz


Tags: iPhone iPhone 10 2017 ស្មាតហ្វូន ទូរស័ព្ទ