CamNews

ទេសចរណ៍ 

សួនផ្កាដ៏ស្រស់ស្អាតនៅក្នុងទឹកដី អារ៉ាប់

អ្នកដែលបានឃើញសួននោះហើយ បែរជាមិនកោតសរសើរ នោះពិតជាចំឡែកប្រាកដ
មែន ។ សួននេះគឺជាសួនផ្កាធំបំផុតនៅលើពិភពលោកដែលមាន ផ្កាចំរុះពណ៌ ជាច្រើន
មានប្រមាណជា 100 ប្រភេទនៃពូជផ្កាផ្សេងគ្នា ។ បញ្ចេញនូវសំរស់ដ៏ស្រស់ស្អាតគួរអោយ
គយគន់ ។

សួនផ្កាដ៏ស្រស់ស្អាតនេះមានទីតាំងស្ថិតនៅក្នុងប្រទេសអារ៉ាប់ (UAE) ដែលមានឈ្មោះថា
Al Ain Paradise ។ សួននេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវ
ទេសចរណ៍ទូទៅ ។ នៅពេលដែលឈានជើងចូលដល់ក្លោងទា្វរ ដំបូង ភ្ញៀវទាំងឡាយនឹង
ត្រូវបានទទួលសា្វគមន៍ជាមួយនឹងផ្កា រាងជារូបបេះដូង ដ៏ធំ បន្ទាប់មក នឹងមានរូបភាព
ផ្សេងៗ ជាបន្តបន្ទាប់ផងដែរ ។

អ្វីដែលគួរអោយមោទនភាពបំផុតនោះគឺ Al Ain Paradise ត្រូវបាន Guinness ធ្វើការកត់ត្រា
ដាក់ឈ្មោះចូលទៅក្នុងសៀវភៅរបស់ខ្លួន ទទួលស្គាល់ថា ជាសួនដែលមានផ្កាច្រើនបំផុត
ក្នុងចំនោមសួនផ្កាទាំងឡាយនៅលើពិភពលោកនេះ ។




(ប្រភពពី ione)
ដោយ៖ រដ្ឋា

Tags: