CamNews

ប្លែកៗ 

ជឿទេ ពេលលោកអ្នកក្រឡេកមើល​នារីម្នាក់នេះ ថាមានអាយុ​ពិតក្បែរ៥០ឆ្នាំ?

(ជប៉ុន)៖ នារីជនជាតិជប៉ុនម្នាក់ឈ្មោះថា Masako Mizutani បានធ្វើឲ្យកក្រើកពិភពអ៊ីនធឺណេត ដោយសារតែសម្រស់  វ័យក្មេង របស់នាងខុសពីអាយុពិតសឹង តែគ្មាននរណាជឿឡើយ។

Masako កើតនៅឆ្នាំ១៩៦៨ ដែលពេលនេះបើគិតពីអាយុរបស់នាង គឺ៤៩ឆ្នាំហើយតែក្រឡេកមើលរូប ពិតនរណាក៏គិត ថានាងប្រហែលជា មានអាយុខ្ទង់ម្ភៃប៉ុណ្ណោះព្រោះមើលទៅ Masako ពិតជាស្រស់ស្អាតហើយក្មេងថែមទៀត។

នារីជប៉ុនរូបនេះបានឈ្នះក្នុងកម្មវិធី Youthful Pageant ហើយត្រូវបានគេហៅឈ្មោះក្រៅ ជាភាសាអង់គ្លេសថា Japan’s lady of Eternal Youth ហើយ Masako ទទួលបានប្រជាប្រិយភាព ខ្លាំងបំផុតតាមប្រព័ន្ធអនឡាញ នៅពេល មានការ បញ្ជាក់ពីអាយុពិតដែលខុសពីសម្រស់នាង ធ្វើឲ្យនរណាដែលឃើញមើលហើយមើលទៀត ព្រោះគេមិនចង់ជឿថា នារីអាយុក្បែរហាទៅហើយមានមុខមាត់ក្មេងដូច្នេះទេ។

ក្រោយពីទទួលបានភាពល្បីបែបនេះហើយ Masako តែងត្រូវបានអ្នកគាំទ្រទូរស័ព្ទ សុំស្គាល់និងសុំស្រឡាញ់ ច្រើនគួរសមដែលពេលខ្លះ នាងត្រូវបានគេហៅទៅថត ជាតារាម៉ូដែលទៀតផង។

Masako បញ្ជាក់ថា នាងតមអាហារដោយបរិភោគ ច្រើនជាបន្លែហើយក៏មិនដើរ ទៅណាមានផ្សែងបារី ឬគ្រឿងស្រវឹង និងកំណត់ពេលវេលា នៅក្រោមកំដៅព្រះអាទិត្យព្រមទាំងចំណាយពេល យ៉ាងហោចណាស់៥ម៉ោង ក្នុងមួយថ្ងៃដើម្បីថែខ្លួនដែរ ទោះជារវល់ជាមួយការងារខ្លះក៏ដោយ៕

masako

Masako Mizutani at 47 y.o.

Masako Mizutani

Masako Mizutani

Masako Mizutani


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Masako Mizutani