CamNews

ទេសចរណ៍ 

ទស្សនាផ្កា Fuji នៅក្នុងប្រទេសជប៉ុន

ភ្ញៀវទេសចរណ៍ទាំងឡាយ នៅពេលដែលបានទៅដល់ទឹកដីនៃប្រទេសជប៉ុន គេតែងតែ
ភ្នកនឹកទៅដល់សួនឧទ្យានមួយដែលមានផ្កាចំរុះពណ៌ ស្រស់ឆើតឆាយ លាតសន្ធឹងលើ
ផ្ទៃដីរាប់រយម៉ែត្រ ក្រលាដែលផ្កាទាំងនោះមានឈ្មោះថាផ្កា Fuji ។

សួនឧទ្យាននោះមានឈ្មោះថា Ashikaga ស្ថិតក្នុងទីក្រុង Ashikaga ខេត្ត Tochigi ប្រទេស
ជប៉ុន ដែល ផ្កាទាំងនេះចំពោះជនជាតិជប៉ុន គេចាត់ទុកវាជាផ្កាតំណាងអោយសេចក្តី
ស្នេហា គឺដូចជាផ្កា កូលាប នៅតាមបណ្តាប្រទេស លោកខាងលិច ដូច្នោះដែរ ។ ផ្កា Fuji
ចាប់ផ្តើមរីកចាប់ ពី ពាក់កណ្តាលខែ 4 រហូតដល់ ពាក់កណ្តាលខែ 5 ជារៀងរាល់ឆ្នាំ ។

នៅក្នុងសួនឧទ្យាន Ashikaga នេះត្រូវបានគេដឹងថាមានដើមផ្កា Fuji ប្រមាណជាជាង
1500 ដើម ដែលខ្លះមានអាយុ ជាងមួយរយឆ្នាំផងដែរ ។ ពេលដែលឈានជើងទៅដល់
ពិភពនៃផ្កា Fuji ក្តីទុក្ខព្រួយទាំងឡាយហាក់បីដូចជាបានរលាយសាបសូន្យ និង បាននាំ
មកវិញនូវចំណីអារម្មណ៍មួយថ្មី ដែលពោរពេញដោយភាពរំភើបសប្បាយរីករាយជូនដល់
ភ្ញៀវទេសចរណ៍ទាំងឡាយ ។



(ពី ione)
ដោយ៖ យ៉ាវីន

Tags: