គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បីក្នុងចំណោម រមណីយដ្ឋានឧទ្យាន
ជាតិធំៗដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ រមណីយដ្ឋានឧទ្យានជាតិនេះ សំបូរទៅ
ដោយទេសភាពល្អប្រណិតលំអដោយដើមស្រល់ដុះពីធម្មជាតិនៅលើខ្ពង់រាបគិរីរម្យ
មានទឹកជ្រោះធ្លាក់ជាច្រើនអន្លើ មានសត្វម្រឹគីម្រឹគាជាច្រើនប្រភេទរស់នៅទីនោះ។
អ្នកទេសចរណ៍ចូលចិត្តមកកំសាន្តនៅទីនេះ រីករាយជាមួយ ការហែលទឹក គយគន់
ទេសភាពដ៏ស្រស់ស្អាត ទស្សនាសត្វព្រៃ បរិភោគអាហារជុំគ្រួសារ និង មិត្តភក្តិ និង
ថតរូបលេងកំសាន្ត។
ដោយៈ វណ្ណៈ
ប្រភពៈ mohahang