CamNews

តារា 

តើជីវីតមង្គលការរបស់នាង Noey chotika និងស្វាមីមហាសេដ្ឋី យ៉ាងណាហើយ ក្រោយរៀបការបានពីរឆ្នាំ?

ថៃ ៖ ស្រលាញ់គ្នាជិត ៦ ឆ្នាំទើបសម្រេចចិត្តរៀបការ ហើយរាប់​មកទល់ពេលនេះ នាង Noey chotika និងលោក Arm Maneechy រៀបការបានពីរឆ្នាំ និងមានកូនប្រុសម្នាក់ជាចំណងអាពាហ៍ពិពាហ៍ ។ 

ទោះបីកម្របង្ហោះរូបថតជាមួយនិងស្វាមីក៏ពិតមែន ប៉ុន្តែតារាស្រីវ័យ ៣៤ ឆ្នាំរូបនេះ តែងតែសរសើរមិនដាច់ពីមាត់ចំពោះទឹកចិត្តស្វាមីដែលស្រលាញ់នាង ទោះបីជារៀបការនឹងគ្នារាប់ឆ្នាំមកហើយក្តី ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Noey chotika តែងតែបង្ហោះរូបថតជាមួយនិងកូនប្រុស ប៉ុន្តែកម្រនឹងបង្ហោះជាមួយស្វាមីណាស់ ។ ចំណែកឯជីវីតអាពាហ៍ពិពាហ៍របស់នាងវិញ នាងនិយាយថា គ្រប់យ៉ាងគឺល្អដូចដើម ។ ហើយអ្វីដែលកាន់តែធ្វើឲ្យគ្រួសាររីករាយនោះគឺ ពេលនេះមានក្មេងរត់លេងនៅពេញផ្ទះ គឺកូនប្រុសម្នាក់ឈ្មោះ Akin របស់ពួកគេ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Noey chotika Arm Maneechy