CamNews

ព័ត៌មានបច្ចេកវិទ្យា 

ខ្សែភាពយន្ត Thor: Ragnarok​ ត្រូវ Apple ច្រឡំបើកឲ្យដោនឡូតបាន ទាំងមិនទាន់ចេញលក់

ខ្សែភាពយន្តរបស់ Marvel, Thor: Ragnarok ត្រូវបានបែកធ្លាយចែករំលែកពាសពេញ អ៊ីនធើណេត​មុនពេលកំណត់ ជាពិសេសគឺ ពពួកវេបសាយ Torrent តែម្តង។ ការបែកធ្លាយនេះគឺបណ្តាលមកពីកំហុសបច្ចេកទេសរវាង Apple និង Vudu ដែលបើកឲ្យអ្នកចង់ទស្សនាអាច ដាក់ការបញ្ជាទិញជាមុន ប៉ុន្តែការបញ្ជាទិញជាមុននោះ បែជាបង្ហាញ ខ្សែភាពយន្ត Thor: Ragnarok ដែលអាចទស្សនាបាន និង ដោនឡូតបានតែម្តង។

ក្រុមហ៊ុន Vudu និង Apple បានសហការគ្នាក្នុងការដំណើការគំរោងកម្មវិធី Movies Anywhere ដែលអាចឲ្យអ្នកចង់ទស្សនា បើកមើលខ្សែភាពយន្តដែលពួកគេ បានទិញ រឺ ជូលតាមរយៈ iTune, Vudu, Amazon, Video, Google Play Movie,.. បានគ្រប់ពេលទោះនៅទីណាក៏ដោយ។

គួបញ្ជាក់ថា ខ្សែភាពយន្ត Thor: Ragnarok គឹត្រូវបានឈប់ចាក់បញ្ចាំងតាមរោងខ្សែភាពយន្តនានាហើយ ប៉ុន្តែខ្សែភាពយន្តនេះគ្រោងនឹងបញ្ចេញទៅកាន់ iTune នូវថ្ងៃ 20 ខែកុម្ភៈខាងមុខ។ ក្រុមហ៊ុន Marvel និង Disney អាចនឹងជំរុញការបញ្ចេញ លក់ រឺ ជូល ខ្សែភាពយន្តនេះឲ្យបានឆាប់ ដោយសារការបែកធ្លាយនេះ៕


ប្រភពនិងប្រែសម្រួលពី theverge.