CamNews

ភាពយន្ត 

ខ្សែភាពយន្តដែលនាំ Angelina Jolie មកដល់កម្ពុជា “Lara Croft” បានថតឡើងវិញហើយ ដែលមានចំណងជើង

កំសាន្ត ៖ ខ្សែភាពយន្ត "Lara Croft: Tomb Raider – The Cradle of Life" ដែលនាំអោយប្រទេសដទៃស្គាល់ពីប្រទេសកម្ពុជាបានថតឡើងវិញហើយ។ “Tomb Raider” ដែលនិយាយពីដំណើរផ្សងព្រេងរបស់កូនស្រីម្នាក់ ដើម្បីស្វែងរកឳពុករបស់ខ្លួន ប៉ុន្តែនាងបានរកឃើញអាថ៌កំបាំងដែលនាំនាងទៅបំពេញបេសកកម្មមួយដើម្បីជួយសង្គ្រោះពិភពលោក។ ខ្សែភាពយន្តនេះដកស្រង់ពីហ្គេមដ៏ល្បី Tomb Raider ឆ្នាំ ២០១៣  ដែលហ្គេមនេះមានជាច្រើនវគ្គតាំងពីឆ្នាំ ១៩៩៦ មក សរុបប្រហែលជា ២០ ហ្គេមឯនោះ។ អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថាវគ្គមុនរបស់រឿងនេះគឺសម្តែងដោយ Angelina Jolie និងបាននាំយកអ្នកនាងមកដល់ប្រទេសកម្ពុជា។ “Tomb Raider” ថ្មីនេះដែលចូលរួមសម្តែងដោយ Alicia Vikander, Daniel Wu Dominic West និងតារាជាច្រើនទៀត។ តើ Lara Croft ដែលសម្តែងដោយ Angelina Jolie និង Alicia Vikander មានលក្ខណ:ខុសគ្នាយ៉ាងណា? ទៅទស្សនា “Tomb Raider” ទាំងអស់គ្នា!

រឿង “Tomb Raider” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 3D/4DX/ATMOS។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article