CamNews

គ្រោះថ្នាក់ 

នរក, ខឹងកូនស្រីស្រឡាញ់ភេទដូចគ្នា ឪពុកអប្រិយចាប់រំលោភឲ្យដឹងពីការមានសិចជាមួយបុរស

អង់គ្លេស៖ ប៉ូលីសអង់គ្លេសបានចាប់ខ្លួនបុរសអាយុ៥៤ឆ្នាំម្នាក់បន្ទាប់ពីគេចាប់រំលោភកូនស្រីអាយុ ១៦ឆ្នាំព្រោះតែខឹងថាកូនស្រឡាញ់ស្រីដូចគ្នា។

បុរសជាឪពុកចិត្តអប្រិយរូបនេះមិនត្រូវបានបញ្ជាក់ឈ្មោះឲ្យដឹងទេដោយចៅក្រមបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២១ឆ្នាំពីបទបង្ករបួសស្នាម និងរំលោភសេពសន្ថវៈលើកូនស្រីបន្ទាប់ពីរកឃើញកំហុសក្រោយពីត្រូវកូនប្តឹងថា ឪពុករំលោភនាងច្រើនដងហើយព្រោះតែចង់បង្រៀនកូនថាការមានសិចជាមួយបុរសគឺល្អជាងស្រឡាញ់ស្រីដូចគ្នា។



កូនស្រីដែលជាជនរងគ្រោះប្រាប់ប៉ូលីសថា ខ្លួនបានរត់ចេញពីផ្ទះក្រោយត្រូវឪពុករំលោភហើយប្អូនស្រីម្នាក់ទៀតបែរជាក្លាយជាជនរងគ្រោះបន្តពីនាងទោះបីមិនមែនជាមនុស្សស្រឡាញ់ភេទដូចគ្នាក្តីក៏ត្រូវឪពុកចាប់រំលោភដែរព្រោះតែខឹងនាងចាកចេញពីផ្ទះបាត់៕

Sad girl (illustration)

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unt news