CamNews

ទេសចរណ៍ 

ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុង Vancouver

Vancouver គឺជាទីក្រុងមួយក្នុងចំនោមទីក្រុងដែលមានទេសភាពស្រស់ស្អាតបំផុតនៅក្នុង
ប្រទេស កាណាដា ។ ទីក្រុងនេះត្រូវបានជ្រើសរើសជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង
5 ដែលប្រសើរបំផុតលើពិភពលោកសំរាប់ការរស់នៅ ប្រចាំឆ្នាំ 2010 ។

មានទីតាំងស្ថិតនៅលើឆ្នេរសមុទ្រ ប៉ាស៊ីហ្វិច នៃខេត្ត British Columbia នៅក្បែរទីក្រុងទាំង
ពីររបស់ សហរដ្ឋអាមេរិច គឺទីក្រុង Seatle និង San Francisco ។ Vancouver គឺជាទីក្រុងធំ
ទីបី និងជាកំពង់ផែដ៏សំខាន់ របស់ កាណាដា ផងដែរ ។ ទីក្រុងកំពង់ផែ ដែលមាន
ទេសភាពស្រស់ស្អាតជាច្រើន ដូចជាតំបន់ឆ្នេរ វាលខ្សាច់ពណ៌ស តំបន់ព្រៃ និងវាលស្មៅ
មានពណ៌បៃតង ។ នៅរដូវត្រជាក់តំបន់នេះគឺជាទីកន្លែងលេងកីឡា ជាច្រើនដូចជា ជិះស្គី
ឡើងភ្នំ ...ជាដើម ។ ដូច្នេះសូមប្រិយមិត្តរីករាយកំសាន្តជាមួយរូបភាពមួយចំនួន នៃទីក្រុង
Vancouver ដូចតទៅ ៖

Vancouver ស្ថិតនៅលើឆ្នេរសមុទ្រ ប៉ាស៊ីហ្វិច




វត្តអារាមមួយមានទីតាំងស្ថិតនៅកណ្តាលទីក្រុង

មនុស្សម្នារទាំងឡាយនាំគ្នាលំហែរកាយនៅលើវាលស្មៅខៀវខ្ចី

ភ្នំ Whistler ជាតំបន់ដែលមានមនុស្សម្នារទូទៅមកកំសាន្តយ៉ាងច្រើនកុះករនៅរដូវត្រជាក់
ព្រោះទីនោះមានវាលជិះស្គីលើវាលទឹកកកយ៉ាងស្រស់ស្អាត ។

ផ្លូវជិះស្គីនៅលើភ្នំ Cypres


(ប្រភពពី Msnbc)
ដោយ ៖ យ៉ាវីន

Tags: