CamNews

ផលិតផលថ្មី 

គយគន់សម្រស់ iPhone 7 Plus Jet Black ដែលដាក់នៅក្បែរ Apple Watch Space Black

ក្នុងថ្ងៃឧទ្ទេសនាមផលិតផលថ្មីរបស់ខ្លួនកាលពីជិតមួយខែមុន Apple បានបង្ហាញខ្លួនកំណែពណ៌
ខ្មៅរលើបរបស់ iPhone 7 មានឈ្មោះថា Jet Black ស្រដៀងទៅនឹងពណ៌សម្បុររបស់ Apple
Watch កំណែ Space Black។

សូមអញ្ជើញទស្សនាបណ្ដារូបរបស់ឧបករណ៍ទាំងពីរ (iPhone 7 Plus Jet Black និង Apple
Watch Space Black) ដើម្បីបានជ្រាបអំពីភាពអស្ចារ្យនៃរូបរាង ក៏ដូចជាពណ៌ដ៏ពិសេសរបស់វា
នៅពេលដាក់ក្បែរគ្នា។

Apple បានប្រកាសព្រមានថា iPhone 7 ពណ៌ខ្មៅរលើប (Jet Black) ងាយនឹងត្រូវឆូតរលាត់ ដែល
អ្នកប្រើប្រាស់គួរតែប្រើស្រោមការពារដើម្បីជៀសវាងបញ្ហា។

iPhone 7 Jet Black ត្រូវបានធ្វើឡើងអំពីអាលុយមីញូម ខណៈដែល Apple Watch Space Black 
ធ្វើអំពីដែកថែមមិនច្រេះ។

បច្ចុប្បន្ន iPhone 7 Jet Black មានអង្គចងចាំតែពីរកំណែប៉ុណ្ណោះ គឺ កំណែ 128GB និង 256 GB។

ប្រែសម្រួល ៖ តារា
ប្រភព ៖ TGDD