CamNews

ព័ត៌មានជាតិ 

គ្រោះថ្នាក់ចររាចរមួយ រវាង រថយន្ត ៣គ្រឿងបុកគ្នា ពេញទំហឹង ក្នុងនោះមានទាំងរថយន្ត អភិបាលរង ខេត្តបាត់ដំបង

កំពង់ឆ្នាំងៈ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ និងមនុស្សប្រុស-ស្រី ចំនួន៤នាក់រងបួសធ្ងន់ ស្រាល ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តបីគ្រឿងបុកគ្នា ពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១និង២១នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក អៀរ ប៊ុនធឿន នាយការិយាល័យចារចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាន អោយដឹងថា មុនពេលកើតហេតុគេសង្កេតឃើញរថយន្តនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-8742 បើកបរក្នុងល្បឿនលឿនទិសដៅសំដៅទៅភ្នំពេញ ដល់ចំណុចកើតហេតុ  រ៉េចង្កេតទៅបុកនឹង រថយន្តក្រុងពណ៌ក្រហមរបស់ក្រុមហ៊ុន KSO ពាក់ស្លាកលេខ 3A-9544 ដែលបើកបរក្នុងទិសដៅច្រាស់គ្នា ពេញទំហឹង ស្របពេលរថយន្ត រ៉េងរ៉ូវើ មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 2A-9988 ដែលគេស្គាល់ថា ជារថយន្តរបស់ លោក សុខ គង់ អភិបាលរងខេត្តបាត់ដំបង បើកបរដោយឈ្មោះ ជីមវ៉ាន់ឌឿន អាយុ២២ឆ្នាំ មកដល់រថយន្តនីសាន់ខ្ទាតមកបុកពេញទំហឹងតែម្តង ។  ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតជាស្រ្តីម្នាក់ដែលេជិះក្នុងរថយន្ត នីសាន់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ និងក្មេងចំនួន២នាក់និងបុរសម្នាក់ជាអ្នកបើកបររថយន្តនីសាន់ រងរបសធ្ងន់ដោយឡែកអ្នកអ្នកបកបររថយន្តរ៉េងរ៉ូវើ ឈ្មោះ ជីម វ៉ាន់ឌឿន រងរបួសស្រាល  ។

ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានយកមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង រីឯមធ្យោបាយទាំងអស់ត្រូវបានយកមករក្សាទុកនៅការិយាល័យកណ្តាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រងចាំការដោះស្រាយតាមនីតិវិធី ៕ 

ផ្ដល់សិទ្ធដោយ៖ដើមអម្ពិល