CamNews

ទេសចរណ៍ 

អាងហែលទឹកដ៏ស្រស់ស្អាតនៅ Singapore

អាងហែលទឹកនេះមានទីតាំងស្ថិតនៅលើដំបូលនៃសណ្ឋាគារ Marina Bay Sands ដែលមាន
រាងដូចជាកប៉ាល់យ៉ាងធំ មើលទៅហាក់បីដូចជាកំពុងតែធ្វើដំនើរនៅក្នុងលំហរអាកាសដ៏ធំ
ល្វឹងល្វើយ ។

អាងហែលទឹកនេះស្ថិតនៅតំបន់ sky park ដែលនៅជាន់ខ្ពស់បំផុតនៃសណ្ឋាគារ Marina
Bay Sands ដែលមានកំពស់ជិត 200 ម៉ែត្រ។ sky park មានរាងដូចជាកប៉ាល់យ៉ាងធំ , ទំហំ
មួយហិចតា សណ្តូកលើកំពូលទាំងបីនៃសណ្ឋាគារ ។

អាងហែលទឹកនេះបានបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍តាំងពីឆ្នាំ 2009 មកម្ល៉េះ

អាងហែលទឹកនេះមានប្រវែង 150 ម៉ែត្រ គឺជាអាងហែលទឹកក្រៅអាគារ ដ៏ធំនិង ជាទីចាប់
អារម្មណ៍បំផុតនៅលើពិភពលោក ។


ទិដ្ឋភាពពេលរាត្រី សំឡឹងពីអាងហែលទឹក

មិនត្រឹមតែមានឈ្មោះល្បីថាជាទីកន្លែងដែលមានអាងហែលទឹកដ៏ធំប៉ុណ្ណោះទេ សណ្ឋាគារ
Marina Bay Sands ក៏ជាសណ្ឋាគារដែលមានតំលៃឈ្នួលថ្លៃជាងគេនៅក្នុងពិភពលោកទៀត
ផង ។ ជាមួយការរចនាយ៉ាងប្រណិតគ្មានពីរ បន្ទប់នីមួយៗមានផ្ទៃរហូតដល់ 500 ម៉ែត្រការ៉េ
និង កាស៊ីណូ ទំនើបទាន់សម័យ ។


កាស៊ីណូរបស់សណ្ឋាគារមាន បួន ជាន់ ទំហំ 1500 ម៉ែត្រការ៉េ មានតុសំរាប់លេងចំនួន 600៕
(ពី Amazing)
រដ្ឋា

Tags: