CamNews

កីឡាអន្តរជាតិ 

គ្រូ​បង្វឹក Liverpool សរ​សើរ Chelsea ពិត​ជា​សំណាង​ល្អ បើ​ទោះ​បី​ជា​មាន​កីឡាករ​ល្អៗ​របួស​ក៏​ដោយ

(លីវើភូល)៖ លោក Jurgen Klopp អ្នកចាត់ការទូទៅក្លឹបហង្សក្រហម Liverpool បានលើកឡើងថា «Chelsea ពិតជា សំណាងល្អមែន បើទោះបីជា ជួបវត្តិកីឡាកររបួសច្រើនក៏ដោយ ដោយអាចរក្សាតំណែងកំពូលតារាងរហូតដល់ទៅ ៦ពិន្ទុដាច់ដដែល»

អតីតគ្រូបង្វឹកក្លឺប Borussia Dortmund របស់អាល្លឹម៉ង់រូបនេះបានថ្លែងប្រាប់ Squawka.com ថា ក្រុមតោខៀវ Chelsea គឺពិតជាខ្លាំង និងរឹងមាំណាស់ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី លោក Antonio Conte ក្នុងរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ នេះ បើទោះបីជាមានកីឡាករឆ្នើមៗដូចជា Eden Hazard និង Diego Costa របួសក៏ដោយ ហើយក៏រំពឹងថា ក្រុមតោខៀវមួយនេះអាចនឹងលើកពាន Premier League នារដូវកាលនេះផងដែរ។

តែយ៉ាងណាមិញ ក្លឹបទាំងពីរខាងលើ Liverpool និង Chelsea បានកំពុងតែប្រដេញគ្នាកំពូលតារាង ដោយចាញ់ Chelsea តែ ៦ពិន្ទុប៉ុណ្ណោះ ដោយមានពិន្ទុសរុប៣៧ពិន្ទុ និង Chelsea រកបាន៤៣ពិន្ទុនាំមុខកំពូលតារាង គិតត្រឹមតែ ១៧សប្តាហ៍មកនេះ គ្រាដែលក្រុមការពារតំណែងជើងឯកកញ្ជ្រោងខៀវ Leicester City កំពុងឈរនៅលេខរៀងទី១៥ ដោយរកបានតែ ១៧ពិន្ទុប៉ុណ្ណោះ ដោយនឹងត្រូវជួបក្រុមភ្ញៀវ Everton នារាត្រីនេះផងដែរនៅថ្ងៃ Boxing Day៕

រូបភាពពាក់ព័ន្ធ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Liverpool