CamNews

ទេសចរណ៍ 

រាជាណាចក្រ Oman ដ៏អាថ៌កំបាំង

មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃឧបទ្វីប អារ៉ាប់ Oman នៅតែជាប្រទេសអាថ៌កំបាំងមួយ
សំរាប់មនុស្សភាគច្រើន ។ នៅទីនេះសំបូរទៅដោយធនធានរ៉ែធម្មជាតិជាច្រើន ដូចជា រ៉ែ
ប្រេង ឧស្ម័ន ជាដើម...។ ជាទីកន្លែងដែលមានប្រវត្តិសាស្រ្តដ៏យូរអង្វែងខាង ជីវភាពសំបូរ
បែប ជាបណ្តុំអ្នកមានទ្រព្យសម្បត្តិ ព្រះរាជវាំងដ៏ស្រស់ស្អាត ...។

វិហារសាសនា អ៊ីស្លាម Sultan Qaboos ទើបតែសាងសង់រួចរាល់នៅពេលថ្មីៗនេះ និងជាអាគារសាសនាធំបំផុត នៅ Oman ។

ព្រះរាជវាំងនៃមហាក្សត្រ Al Alam ស្ថិតនៅក្នុងទីក្រុង Muscat ជាព្រះរាជវាំងដ៏ធំនិង
អធ្យុត្តម ។

រូងភ្នំ Al Hoota អមជាមួយនឹងផ្ទាំងថ្ម ដុះតំរៀប និងគរចំរុះគ្នា ជាទីកន្លែងសំនង់ធម្មជាតិ
ដ៏គួរអោយទាក់ទាញនៅ Oman ។

អាគារ Al Bustan មានទីតាំងស្ថិតនៅលើតំបន់ឆ្នេរខៀវស្រង៉ាត់ គឺជាសណ្ឋាគារដ៏ប្រណិត
មួយក្នុងចំនោមសណ្ឋាគារទាំងឡាយនៅទីក្រុង Muscat ។

បណ្តាបុរស Oman ទាំងឡាយក្នុងសំលៀកបំពាក់ប្រពៃណីកំពុងលេងភ្លេងនៅទីវាល

តំបន់លំហែរកំសាន្តលំដាប់ខ្ពស់ Chedi Muscat មានទិដ្ឋភាពស្រស់ស្អាតប្រៀបបានក្នុងរឿង
ព្រេងនិទាន ។

មិនមែនមានតែនៅតាមតំបន់ឆ្នេរប៉ុណ្ណោះទេ នៅលើវាលខ្សាច់ ក៏មានតំបន់លំហែរ និង
សណ្ឋាគារប្រណិតៗផងដែរ ។

វិហារ Al Zulfa ជាមួយក្បាច់រចនាដ៏ស្រស់ស្អាត

ទឹកផុសនេះមានទីតាំងស្ថិតនៅចំកណ្តាលសួន នៃវិហារ

បន្ទាយ Nakhal គឺជាបន្ទាយដែលមានប្រវត្តិសាស្រ្តយូរលុងជាងគេ របស់ Oman ៕
(ប្រភពពីទំព័រ Hello)
ដោយ៖ រដ្ឋា

Tags: