CamNews

ថេបប្ល៊ែត 

Samsung Galaxy Note 5 បន្តបង្ហាញខ្លួនលើ អ៊ីនធឺរណិត

Samsung Galaxy Note 5 កំពុងតែស្ថិតក្នុងដំណាក់កាលជិតបង្ហាញខ្លួនក្នុងទីផ្សារ ដូច្នេះ ថ្មីៗ
នេះ បណ្ដារូបថតពិតៗរបស់ផលិតផលនេះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញអ៊ីនធឺរណិត។

Galaxy Note 5 គឺជាផលិតផលដ៏គួរឱ្យទន្ទឹងរង់ចាំបំផុតរបស់ Samsung នាចុងឆ្នាំនេះ ហើយ
បន្តបន្ទាប់មកនេះ រូបថតជាច្រើនរបស់វាត្រូវគេធ្វើឱ្យបែកធ្លាយជាសាធារណៈ។

ថ្មីៗនេះ រូបថតមួយស្ដីអំពីផលិតផលនេះ បានបង្ហើបឱ្យដឹងអំពីរចនារូបរាងរបស់វា ដូចជា
កន្លែងដាក់ប៊ិច S-Pen។ល។ ហ្វាប្លេត នេះ មានរចនារូបរាងប្រហាក់ប្រហែលនឹង Galaxy S6 ដែលបានបង្ហាញខ្លួនក្នុងទីផ្សារចាប់តាំងពីដើមឆ្នាំ ដោយវា​មានកញ្ចក់ប្រភេទ toughened
glass ស៊ុមជុំវិញធ្វើអំពីលោហធាតុ យ៉ាងរឹងមាំ ហើយជ្រុងនិមួយៗត្រូវកាច់មូលដ៏ស្រស់ស្អាត។
ផ្នែកខាងក្រោមទូរសព្ទ មានរន្ធដាក់ប៊ិច S-Pen។

មុននេះ មានដំណឹងថា រចនាកន្លែងដាក់ប៊ិច S-Pen នៅលើ Galaxy Note 5 នឹងត្រូវរក្សាដូច
ទៅនឹង Galaxy Note 4 ប៉ុន្តែប្រការនេះនឹងធ្វើឱ្យមានការលំបាកច្រើនដល់អ្នកប្រើប្រាស់ ដូច្នេះ
Samsung ត្រូវធ្វើការកែលំអ នៅលើ Galaxy Note 5។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena