CamNews

ទេសចរណ៍ 

ទេសភាពដ៏ស្រស់ស្អាតនៃតំបន់ទឹកធ្លាក់ Iguazu

Iguazu មានឈ្មោះល្បីនៅទូទាំងពីភពលោកថាជាតំបន់ទឹកធ្លាក់ដ៏ស្រស់ស្អាត និង មានរយៈ
កំពស់ខ្ពស់ ស្ថិតនៅអាមេរិចខាងត្បូង ដែលទទួលបានការទាក់ទាញយ៉ាងខ្លាំងដល់ភ្ញៀវ
ទេសចរណ៍ទាំងឡាយ ។

នេះគឺជាទឹកធ្លាក់នៃទន្លេ Iguazu ដែលមានទីតាំងស្ថិតនៅបណ្តោយព្រំប្រទល់ប្រទេស ពីរ
គឺប្រទេស Brazil និង Argentina ។ តំបន់ទឹកធ្លាក់នេះមានរយៈកំពស់ខ្ពស់ជាង និងមានផ្ទៃធំ
ទូលាយជាងប្រៀបធៀបជាមួយទឹកធ្លាក់ Niagara ។ ទឹកធ្លាក់ Iguazu មានពីរថ្នាក់ដែលមាន
ទិដ្ឋភាពតូចធំផ្សេងៗគ្នាជាច្រើន ។

ទឹកធ្លាក់ Iguazu គឺជាលទ្ធផលដែលទទួលបានពីរបន្ទុះភ្នំភ្លើងដែលបានបន្សល់ទុកអោយ ។
នៅក្នុងរដូវភ្លៀងចាប់ពីខែ 11 ដល់ខែ 3 កំរិតខ្សែរទឹកហូរអាចឡើងដល់ 450000 ម៉ែត្រគូប
ក្នុងមួយវិនាទី ។ ឈ្មោះទឹកធ្លាក់នេះត្រូវបានប្រជាជនក្នុងតំបន់ Guarani ហៅថា Iguazu
ដែលមានន័យថា "ទឹកធំ" ។ មានរឿងព្រេងនិទានមួយបានតំណាលថា មាន អាទិទេព
មួយព្រះអង្គបានប្រកាសរៀបអភិសេកជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Naipi ប៉ុន្តែនារី
រូបនោះមិនយល់ព្រមក៏បានរត់គេចខ្លួនជាមួយគូរស្នេហ៍របស់នាងបាត់ទៅ ។ ចុងក្រោយ
នាងក៍បានស្លាប់បាត់បង់ជីវិតនៅលើទូកមួយ ។ ដោយមានការខឹងក្រោធខ្លាំងពេក អាទិទេព
ក៏បានកាត់ទន្លេនោះជាកង់ៗ ដើម្បីជាការដាក់ទោសទៅលើគូរស្នេហ៍ទាំងឡាយណាដែល
ស្រលាញ់គ្នាស្មោះស្ម័គ្រ ។ នេះគឺជារឿងព្រេងនិទានដែលនិយាយពីដើមកំណើតនៃទឹក
ធ្លាក់ Iguazu នេះឯង ។ តំបន់ទឹកធ្លាក់នេះត្រូវបានរកឃើញជាលើកដំបូងដោយជនជាតិ
អេស្ប៉ាញ នៅកំឡុងឆ្នាំ 1541 ។

ចំពោះប្រព័ន្ធទឹកធ្លាក់នេះមានការលាយបញ្ចូលគ្នាពីទឹកធ្លាក់តូចធំចំនួន 275 ទឹកធ្លាក់ រួច
បានហូរចុះមកក្រោម ដែលមានទឹកធ្លាក់ខ្លះមានកំពស់រហូតដល់ 82ម៉ែត្រ និងជាមធ្យម
មានកំពស់ 64 ម៉ែត្រ ។

មួយផ្នែកនៃតំបន់ទឹកធ្លាក់នេះគឺជាតំបន់ព្រៃអភិរក្សដែលធ្វើការការពារដោយឧទ្យាន
ប្រទេស Brazil និង Argentia នៅសងខាងនៃតំបន់ទឹកធ្លាក់នោះ ។ ក្រៅពីនោះលោកអ្នក
ក៏អាចទស្សនាលំហែរកំសាន្តនៅក្នុងសួនឧទ្យានជាតិនៅខាង Argentia ផងដែរ ដែលមាន
ផ្លូវចូលទៅកាន់តំបន់ព្រៃជាច្រើន ។ ដោយឡែកសួនឧទ្យានជាតិនៃប្រទេសទាំងពីរនេះត្រូវ
បានអង្គការ UNESCO កត់ឈ្មោះចូលក្នុងបញ្ជីរសម្បត្តិធម្មជាតិពិភពលោកនៅក្នុងឆ្នាំ 1984
និងឆ្នាំ1986 ។



(ប្រភពពី zing)
ដោយ៖ រដ្ឋា

Tags: