CamNews

ថេបប្ល៊ែត 

iPad 12.2 inch នឹងមាន Speaker បន្លឺសម្លេងដល់ទៅ ៤

តាមប្រភពព័ត៌មានពី Mac Fan (ជប៉ុន) ថេប្ល៊ែត iPad ទំហំធំ ដែលក្រុមហ៊ុន Apple ជិតធ្វើការបង្ហាញ ណែនាំ នឹងត្រូវបានដាក់ឈ្មោះហៅថា iPad Air Plus។ ថេប្ល៊ែតនេះនឹងបំពាក់នូវអេក្រង់ទំហំ 12.2 inch, Chip A9 នឹងមានឧបករណ៍បន្លឺសម្លេង (Loadspeaker) ចំនួន ៤ នៅផ្នែកខាងលើ និងខាងក្រោម ដើម្បី ផ្តល់នូវសម្លេងបន្លឺបានឮខ្លាំងគ្រប់ជ្រុង។ 

...អាន៖ ក្រឡេកមើល concept iPhone 6S ឌីហ្សាញតាមស្ទីល Apple Watch ស្អាតពេញចិត្តអត់?

រូបភាពថតអេក្រង់ នៃគំនូសព្រាង Apple iPad Air Plus 12.2 inch

iPad Air Plus នឹងត្រូវបង្ហាញណែនាំខ្លួន នៅពេលវេលា ប្រហែលចន្លោះពីខែមេសា ដល់ខែមិថុនា ឆ្នាំ ២០១៥ ខាងមុខនេះ។ ព័ត៌មានរបស់ Mac Fan ដែលបានបង្ហោះនេះ គឺវាសមស្របទៅនឹងបណ្តាព័ត៌ មានចចាមអារាម កាលពីពេលមុនៗ ថ្មីៗនេះដែរ ដែលបានឲ្យដឹងថា iPad ថ្មីនឹងមានអេក្រង់ទំហំ 12.2 inch និងកម្រាស់ 7mm។

...អាន៖ BlackBerry Passport ពណ៌ក្រហម និងស បានអនុញ្ញាតឲ្យអតិថិជន ធ្វើការកុម្មង់ទិញមុន ហើយដាក់លក់នៅថ្ងៃទី ២៨ ខែវិច្ឆិកា 

រីឯ Bloomberg និងបណ្តាគេហទំព័រព័ត៌មានផ្សេងៗទៀត ក៏បានឲ្យដឹងថា Apple មានផែនការអភិវឌ្ឍ  iPad Pro/iPad Air Plus នៅដើមឆ្នាំ ២០១៥។ ក្នុងនោះកាលពីពេលថ្មីៗនេះ The Wall Street Journal បានប្រកាសឲ្យដឹងថា Apple បានពន្យារពេលផែនការផលិតបណ្តា iPad ទំហំធំ ឆ្លងទៅឆ្នាំ ២០១៥ ដោយសារតែបណ្តាក្រុមហ៊ុនផ្គត់ផ្គង់ កំពុងតែផ្តោតឆ្លើយតបតែទៅលើតម្រូវការ iPhone 6 និង iPhone 6 Plus ប៉ុណ្ណោះ។ ដំណើរការផលិត iPad ទំហំធំ នឹងត្រូវបានចាប់ផ្តើមដំណើរការវិញ នៅក្នុងត្រីមាស ទី១ និងទី២ នៃឆ្នាំ ២០១៥៕

...អាន៖ ស្មាតហ្វូនមានការឌីហ្សាញរូបរាងចម្លែក ជាមួយនឹងលក្ខណៈសម្បត្តិខ្ពស់ តែតំលៃទាប

 

ប្រែសម្រួល៖ សិលា
ប្រភព៖ 9to5Mac, MacFan, Vreview


Tags: iPad​ 12.2-inch 4 loudspeakers Tablet Apple Hightech