ខាងក្រោមនេះគឺជាអាគារទាំង 10 ដែលត្រូវបានវាយតំលៃថាជាអាគារដែលស្រស់ស្អាត
ជាងគេនៅលើពិភពលោកជាមួយម៉ូដរចនាដ៏អស្ចារ្យ ៖
នេះជាមជ្ឈមណ្ឌលសិល្បៈដ៏ធំនៅក្នុងប្រទេស សិង្ហបុរី មានឈ្មោះថា Esplanade ដែលត្រូវ
បានប្រជាជនក្នុងតំបន់ហៅមជ្ឈមណ្ឌលនេះថាជាផ្លែ ធូរេន ព្រោះការរចនាមានលក្ខណៈ
ដូចទៅនឹងផ្លែធូរេនបេះបិត ។
រោងភាពយន្ត Opera Oslo មានទីតាំងស្ថិតនៅក្នុងប្រទេស ណវ៉េ ដែលត្រូវបានដាក់អោយ
ប្រើប្រាស់កាលពីឆ្នាំ 2008 ។
អាគារ Gherkin មាន 40 ជាន់មានកំពស់ 90 ម៉ែត្រ មានទីតាំងក្នុងទីក្រុង London ប្រទេស
អង់គ្លេស និងបានដាក់អោយប្រើប្រាស់កក្នុងឆ្នាំ 2004 ។
អាគារ Tancici Dum មានទីតាំងនៅក្នុងប្រទេស សាធារណៈរដ្ឋ ឆែក ត្រូវបានដាក់អោយ
ប្រើប្រាស់តាំងពីឆ្នាំ 1996 ។ ជាស្នាដៃរចនាដោយលោក Frank Gehry ។
សារមន្ទីរសិល្បៈក្នុងប្រទេសអាមេរិច ត្រូវបាន Marcia Tucker បង្កើតឡើងនៅឆ្នាំ 1977 ។
គឺជាសារមន្ទីរតែមួយគត់ក្នុងទីក្រុង New York ដែលបានធ្វើការដាក់តាំងនូវសមិទ្ធិផល
សិល្បៈសហសម័យ ។
មជ្ឈមណ្ឌល Ray and Maria Stata នៅ MIT, Cambridge រចនាដោយលោក Frank Gehry ។
ត្រូវបានដាក់អោយប្រើប្រាស់នៅក្នុងឆ្នាំ 2004 ។
ត្រូវបានគេហៅថាជាទីក្រុងសិល្បៈ និង បច្ចេកវិទ្យា(City of Arts & Sciences) ដែលជាទី
កន្លែងកំសាន្ត និង បច្ចេកវិទ្យាដ៏ធំរបស់ប្រទេស អេស្ប៉ាញ ដែលធ្វើការអភិវឌ្ឍន៍ដោយ
Santiago Calatrava ស្នាដៃរចនាដ៏ពិសិដ្ឋនេះបានធ្វើអោយអ្នកដែលមកដល់ទីនេះទទួល
អារម្មណ៍ប្លែកនិងរំភើបសប្បាយរីករាយ ។
មជ្ឈមណ្ឌលបណ្ណាល័យ Seattle ក្នុងប្រទេស សហរដ្ឋអាមេរិច ជាបណ្ណាល័យដ៏ធំមួយរបស់
Seattle ដែលជាស្នាដៃរចនារបស់ជនជាតិ ហូឡង់លោក Rem Koolhaas ។
មជ្ឈមណ្ឌលសិល្បៈ Melbourne Recital ទើបតែសាងសង់រួចនៅដើមឆ្នាំ 2011 នេះ ។ អាគារ
ទទួលបានពានរង្វាន់ថ្នាក់ជាតិ ដែលមានទីតាំងនៅក្នុងប្រទេស អូស្រ្តាលី ។
អាគារ Hearst មានទីតាំងស្ថិតនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិច ។ អ្នករចនាម៉ូដ
ជាជនជាតិអង់គ្លេស លោក Norman Foster ៕
(ប្រភពពី ione)
ដោយ៖ រដ្ឋា