CamNews

ព័ត៌មានអន្តរជាតិ 

ក្ដៅៗ! នៅមុននេះបន្ដិច មានការផ្ទុះអាវុធក្បែរស្ថានទូតអាមេរិក ក្នុងទីក្រុងប៉េកាំង

អគ្គិភ័យ ឬអាចសន្និដ្ឋានបានថា ជាការផ្ទុះអាវុធ បានកើតឡើងមួយរំពេច នៅខាងក្រៅស្ថានទូតអាមេរិក ក្នុងទីក្រុងប៉េកាំង ខណៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការមួយបានរាយការណ៍ថា ស្រ្ដីម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីនាងបានចាក់សាំងលើខ្លួនប្រាណខ្លួនឯង។

រូបភាព ដែលបានបង្ហោះនៅបណ្ដាញសង្គម Twitter នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញពីពំនូកផ្សែង និងអ្វីដែលគេសន្មត់ថា ជារថយន្ដនគរបាល ដែលព័ន្ធជុំវិញបរិវេណកន្លែងកើតហេតុ នាទីក្រុងប៉េកាំងភាគខាងកើត។


មន្រ្ដីនគរបាលពុំបានឆ្លើយតបភ្លាមៗនឹងសំណើសុំអត្ថាធិប្យាយស្ដីពីឧបទ្ទវហេតុនេះទេ ហើយអ្នកនាំពាក្យស្ថានទូតខាងលើបាននិយាយថា លោកកំពុងតែប្រមូលព័ត៌មានឱ្យសព្វជ្រុងជ្រោយ។

ការសែត Global Time របស់បក្សកាន់អំណាចកុម្មុនីស្ដចិន បានឱ្យដឹងថា ប៉ូលីស បាននាំខ្លួនស្រ្ដីម្នាក់ ដែលបានចាក់សាំងលើខ្លួនឯង ដោយសង្ស័យថា ស្រ្ដីរូបនេះប៉ុនប៉ងដុតខ្លួនឯង។  សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា រថយន្ដប៉ូលីសបានរងការខូតខាត អំឡុងឧបទ្ទវហេតុនោះ។

គួរជម្រាបជូនផងដែរថា ចិន និងសហរដ្ឋអាមេរិក កំពុងតែមានជម្លោះពាណិជ្ជកម្មជាមួយនឹងគ្នា ប៉ុន្ដែអាមេរិកនៅតែជាគោលដៅដ៏មានប្រជាប្រិយភាពសម្រាប់ធ្វើដំណើរកម្សាន្ដ ការអប់រំ និងធ្វើអន្ដោប្រវេសន៍សម្រាប់ប្រជាពលរដ្ឋចិន ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ news.com.au


Tags: Mekongnet