CamNews

ទេសចរណ៍ 

ទេសភាពនៃប្រទេសកម្ពុជា

អត្ថបទសារព័ត៌មានល្អមើលស្តីពីប្រទេសកម្ពុជា
ប្រសិនជាលោកអ្នកធើ្វដំនើរចេញពីទីក្រុងភ្នំពេញទៅតំបន់ជនបទដាច់ស្រយោល នៃថ្ងៃវិស្សមកាលជាមួយក្រុមគ្រួសារមិត្តភកិ្តនិងអ្នកដែលជាទីស្រលាញ់នោះលោក
អ្នកប្រាកដជាទទួលបានភាពរីករាយនិងមិនអាចបំភ្លេចបាន។តាមពិតទៅទេសភាព
នៅប្រទេសកម្ពុជាពិតជាស្រស់ស្អាត និងមានទៅតាមតំបន់ដូចជាទឹកជ្រោះ ប្រាង្គប្រសាទ
វាលស្រែ បឹង ទន្លេ និង ឆ្មេរសមុទ្រជាដើម។នៅពេលព្រឹកព្រលឹមទឹកសង្ឃើមបានធ្លាក់
ទើមកលើដើមផ្តានិងស្លឹកឈើ នៅពេលដែលព្រះអាទិត្យរះមកផ្កាទំាងឡាយបានរីកស្គុះ
ស្គាយសត្វឃ្មុំបានហោះហើររួមទំាងមេអំបៅបានមកក្របលំអរ ចំនែកឯនៅតាមទឹកធ្លាក់
វិញសំលេងកងរំពងរបស់បក្សាបក្សីបានបន្លឺឡើងឆ្លើយឆ្លងគ្នាគួបផ្សំជាមួយនឹងសំលេងទឹកធ្លាក់
បានធើ្វអោយបង្តើតបានជាសំលេងភ្លេងធម្មជាតិដោយមិនអាចបំភ្លេចបាន។បើក្រឡែកមក
ទេសភាពនាពេលសុរិយារៀបអស្តង្គត់នៅតំបន់មាត់សមុទ្រ រលកបានបក់តិចៗមកច្រំាង ជាមួយនឹងវាលខ្សាច់បានប្តូរពណ៌ពីពណ៌សមកជាពណ៌មាស ចំនែកឯនៅតាមបឹងទន្លេវិញ ខ្សែរទឹកហូរតិចៗ ជាមួយនឹងទូកអ្នកនេសាទបានបណ្តែតខ្លូនតិចៗនៅលើផ្ទៃជលសារបាន
ញំាងអោយលោកអ្នកមានអារម្មណ៏អណ្តែតអណ្តែងនិងមិនអាចបំភ្លេចបានឡើយនូវទេសភាព
បែបនេះឡើយ។ដើម្បីអោយមើលឃើញអំពីទេសភាពនៅប្រទេសកម្ពុជាCamnewsសុំបង្ហាញ
រូបភាពខ្លះៗដូចខាងក្រោមនេះ





អត្ថបទសារព័ត៌មានល្អមើលស្តីពីប្រទេសកម្ពុជា
ឈុតឆាករឿងTransfomer3 នៅប្រទេសកម្ពុជា
រំលឹកឡើងវិញពីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅព្រលាន​ភ្នំពេញ​(ឬព្រលាន​យន្ត​ហោះ​ពោធិ៍ចិនតុង) ឆ្នាំ1997
ប្រភពនៃរូបភាព khmerbird
ដោយ ដាននី

Tags: