CamNews

ទេសចរណ៍ 

ដំណើរទស្សនាចរណ៍ទៅកាន់ទីក្រុង Ghent ប្រទេស Belgium

Ghent មិនមែនជាទីក្រុងទេសចរណ៍ដ៏ធំនោះឡើយ តែជាទីកន្លែងកំសាន្តដ៏គួរអោយចាប់
អារម្មណ៍បំផុតនៅពេលដែលភ្ញៀវទាំងឡាយបានទៅដល់ប្រទេស Belgium ។ មានទីតាំង
ស្ថិតនៅទីប្រសព្វគ្នារវាងទន្លេ Lys និង Scheldt ។ Ghent មានដងវិថី និង ច្រកផ្លូវតូចធំជា
ច្រើន ដែលជាទូទៅផ្លូវនោះត្រូវបានក្រាលដោយឥដ្ឋ ដែលមានភាពងាយស្រួល សំរាប់
អ្នកថ្មើរជើង ។ គេហដា្ឋននៅក្នុងទីក្រុងនេះភាគច្រើនបានសាងសង់ឡើងដោយយកម៉ូដ
គំរូដូចៗគ្នា គឺមានដំបូលពីរ និង មានហោជាងនៅផ្នែកខាងមុខ ។ Ghent មានសភាពស្ងប់
ស្ងាត់ ខ្យល់អាកាសបរិសុទ្ធនិងគួរអោយចង់រស់នៅបំផុត ។



ទិដ្ឋភាពពេលរាត្រីនៃទីក្រុង Ghent

Ghent ក៏ដូចជា Venice ដែរនៅទីនេះការធ្វើដំណើរដោយទូកគឺជាមធ្យោបាយដែលសំខាន់
បំផុតមួយ

ស្ពានដ៏ល្បីឈ្មោះរបស់ទីក្រុង

វិហារសាងសងឡើងយ៉ាងខ្ពស់ដែលអាចមើលឃើញនូវទេសភាពទាំងមូលនៃទីក្រុងនេះ
បាន ។


នេះជាបន្ទាយដែលមានអាយុកាលដ៏យូរលុងមួយដែលបច្ចុប្បន្នបានក្លាយជាទីកន្លែងប្រវត្តិ
សាស្រ្តក្នុងប្រទេស Belgium ៕
(ពី 24H)
យ៉ាវីន

Tags: