CamNews

ទេសចរណ៍ 

ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុង New York សំឡឹងមើលពីលើ

អ្នកណាក៏បានដឹងហើយថា New York គឺជាមជ្ឈមណ្ឌលវប្បធម៌ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម នាំ
មុខគេនៅលើពិភពលោក គឺជាទីក្រុងដែលមានប្រជាជនច្រើនបំផុត និង ជាទីក្រុងកំពង់ផែ
ដ៏សំខាន់បំផុតរបស់ប្រទេស អាមេរិច ។ New York ចែកចេញជាសង្កាត់ចំនួន 5សង្កាត់ គឺ
Bronx, Brooklyn, Manhattan, Queens និងកោះ Staten ។ ខាងក្រោមនេះគឺជារូបភាពដ៏
ស្រស់ស្អាតនៃ ទីក្រុង New York ដែលមើលពីលើ ៖

គេហដ្ឋានទាំងឡាយ និង អាគារធ្វើការនៃសង្កាត់ Manhattan ទីកន្លែងនេះជាទីកន្លែងមាន
អាត្រាប្រជាជនខ្ពស់ជាងគេគឺប្រហែលជា
27267 នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ។


ឧទ្យានមជ្ឈមណ្ឌល នៃទីក្រុង New York លាតសន្ធឹងតាមបណ្តោយវិថី Fifth Avenue ។
Fifth Avenue មានឈ្មោះល្បីជាវិថីដែលមានហាងលក់ទំនិញមានតំលៃថ្លៃបំផុតលើ
ពិភពលោក ។


Stuyvesant Town និងភូមិ Peter Cooper គឺជាតំបន់ផ្ទះល្វែងធំពីរស្ថិតនៅភាគខាងកើត
Manhattan សរុបទាំងអស់មាន 56 អាគារ ជាមួយនឹង 11250 ផ្ទះល្វែង ។


ទីកន្លែងបញ្ចុះសព ធំបំផុតនៅក្នុងប្រទេស អាមេរិច ស្ថិតនៅសង្កាត់ Queens

ទិដ្ឋភាពកំពង់ផែ New York និង រូបចំលាក់ទេពធីតា សេរីភាព​ ដែលរូបចំលាក់នេះសាង
សង់រួចនៅ ថ្ងៃទី
28/10/1886


ព្រលានយន្តហោះ LaGuardia ក្នុងសង្កាត់ Queens ដែលបានដាក់ឈ្មោះតាមចៅហ្វាយ
ក្រុង
Fiorello Henry La Guardia (កាន់ដំណែង 1934-1945) ក្នុងឆ្នាំ 1947


កំពង់ផែ New York, ភាគខាងលិច Manhattan

ឧទ្យាននៃទីក្រុង New York ទីនេះក៏ជាកន្លែងកំសាន្តរបស់ប្រជាជនទូទៅផងដែរ

ស្ពាន Brooklyn និង Manhattan ។ ស្ពាន Brooklyn ដាក់អោយប្រើប្រាស់នៅឆ្នាំ 1883 និង
ស្ពាន
Manhattan ឆ្នាំ 1909 ។


ទិដ្ឋភាពពេលរាត្រីនៃតំបន់ Manhattan

ទិដ្ឋភាពការប្រកួតបាល់បោះទឹកចុងក្រោយ នៅពហុកីឡាដ្ឋាន Yankees សង្កាត់ Bronx
Yankees ស្ថិតស្ថេរបានរយៈពេល 85 ឆ្នាំ និងត្រូវបានបំផ្លាញនៅថ្ងៃទី
21/09/2008 ដែល
ជំនួសមកវិញនូវពហុកីឡាដ្ឋានបាល់បោះ ដែលទាន់សម័យនិងទំនើបជាងនេះ ។

ផ្លូវជាតិក្នុងសង្កាត់ Queens, New York

សំណង់អាគារថ្មីកំពុងបានសាងសង់ជំនួសអាគារពាណិជ្ជកម្មពិភពលោក (WTC) ដែល
បានបំផ្លាញកាលពីឆ្នាំ 2001 ។


អាគារដ៏ខ្ពស់នេះមានឈ្មោះថា Empire State ជាមជ្ឈមណ្ឌលនៃ Manhattan មានកំពស់
381 ម៉ែត្រ 102 ជាន់ ។ Empire State សាងសង់តែក្នុងរយៈពេល 16 ខែរួចរាល់តែម្តង ៕

(ពី PLXH)
រដ្ឋា

Tags: