CamNews

ទេសចរណ៍ 

ទីកន្លែងចំនួនបួនត្រូវបានក្លាយជាកេរ្ត៍ដំណែលធម្មជាតិថ្មី របស់ពិភពលោក

នៅចុងខែមិថុនា កន្លងទៅទីកន្លែងចំនួន 4ត្រូវបានដាក់ឈ្មោះក្នុងបញ្ជីរកេរ្ត៍ដំណែលធម្មជាតិ
ថ្មីរបស់ពិភពលោក ៖
1.ប្រព័ន្ធបឹង Kenya

ប្រព័ន្ធបឹង Kenya ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងទាំងបួនដែលជាតំបន់ធម្មជាតិ ហើយ
ថ្មីៗនេះ ត្រូវបានដាក់ឈ្មោះចូលជាតំបន់ កេរ្ត៍ដំណែលធម្មជាតិថ្មីរបស់ពិភពលោក ។ តំបន់
នេះគឺជាទីកន្លែងរស់នៅរបស់សត្វស្លាបជាច្រើនប្រភេទ ដែលក្នុងនោះមាន 13ប្រភេទកំពុងប្រ
ឈមមុខនឹងការវិនាសផុតពូជ មានពូជសត្វកុកម្យ៉ាងពណ៌ស៊ីកូលាប និង សត្វកំរជាច្រើន
ប្រភេទទៀត ។ មានពូជសត្វជាច្រើនដែលជានិមិត្តសញ្ញាតំណាងនៅក្នុងទ្វីបអាហ្វ្រិច ដូចជា
រមាស សត្វហ្ស៊ីរ៉ាហ្វ តោ ... ក៏ត្រូវបានរកឃើញនៅក្នុងតំបន់នេះផងដែរ ។

តាមសំដីរបស់លោក Tim Badman នាយកគ្រប់គ្រងកម្មវិធី កេរ្ត៍ដំណែលពិភពលោក
អន្តរជាតិ (IUCN) បានអោយដឹងថា "វាពិតជាអស្ចារ្យណាស់នៅពេលដែលបានឃើញប្រព័ន្ធ
បឹងដ៏ស្រស់ស្អាតរបស់ Kenya ជាមួយនឹងហ្វូងសត្វដ៏សំបូរបែបនៅទីនេះ និងត្រូវបានទទួល
ស្គាល់ថាជាតំបន់ធម្មជាតិដ៏សំខាន់របស់ពិភពលោក" ។
2.ប្រជុំកោះ Ogasawara

ប្រជុំកោះនេះអាចហៅម្យ៉ាងទៀតថាប្រជុំកោះ Bonin របស់ ជប៉ុន ក៏បានក្លាយជាតំបន់មួយ
ក្នុងចំណោមតំបន់ទាំងបួន ដែលជាកេរ្ត៍តំណែលថ្មីរបស់ពិភពលោកផងដែរ ។ ប្រជុំកោះនេះ
ជាជំរករបស់សត្វកំរដែលប្រឈមមុខនឹងការវិនាស ចំនួន 200 ប្រភេទ និងក៏ជាទីកន្លែង
ដែលមានទេសភាពស្រស់ស្អាតផងដែរ ។

តំបន់នេះត្រូវបានចាត់ទុកជាតំបន់ប្រសព្វគ្នា ដែលមានការផ្លាស់ប្តូរជានិរន្តន៍ ព្រោះមានសត្វ
រហូតដល់ ជាង 400 ប្រភេទដែលមានកំណើតមកពី តំបន់ភាគអាគ្នេយ៍ និង ភាគឥសាន នៃ
ទ្វីប អាស៊ី មករស់នៅទីនេះ ដែលគ្មានតំបន់ណានៅលើពិភពលោកនេះមានឡើយ។


តាមសំដីរបស់លោក Peter Shadie អនុប្រធាន IUCN អោយដឹងថា " លក្ខណៈពិសេសរបស់
កោះ Ogasawara នេះគឺជួយអោយសត្វនៅក្នុងតំបន់នេះមានការប្រែប្រួល ដោយគ្មាន
ឧបសគ្គ អ្វីមករារាំងឡើយ គឺវាប្រៀបបាននឹងបន្ទប់ពិសោធន៍រស់យ៉ាងដូច្នោះដែរ " ។
3.តំបន់ឆ្នេរសមុទ្រ Ningaloo​

ចំពោះអ្នកដែលចូលចិត្តឡើងភ្នំ អាចមកសាកល្បងសមត្ថភាពរបស់ខ្លួន នៅ Charles Knife
ជាកន្លែងដែលប្រកបដោយគ្រោះថ្នាក់បំផុតនេះ មានទីតាំងនៅក្នុងតំបន់ ឧទ្យានជាតិ
Cape Range ប្រទេស អូស្រ្តាលី និងត្រូវបានកត់ឈ្មោះចូលក្នុងបញ្ជីរសម្បត្តិធម្មជាតិ ថ្មី
របស់ពិភពលោក ដែលមានឈ្មោះថា តំបន់ឆ្នេរ Ningaloo ។ តំបន់ឆ្នេរនេះស្ថិតនៅភាគ
ខាងលិច នៃប្រទេស ជាកន្លែងដែលមានសម្បត្តិធម្មជាតិក្រោមទឹកជាច្រើន ។ នៅទីនេះក៏
មានត្រីឆ្លាមធំៗជាច្រើនផងដែរ ។

តាមសំដីរបស់លោក Badman បានអោយដឹងថា " តំបន់ឆ្នេរនេះគឺជារឿងនិទានមួយ ដ៏
អស្ចារ្យ ដែលទាក់ទងនឹង ជីវសាស្ត្រចំរុះ ការបំរែបំរួលនៃអាកាសធាតុ ការធ្វើដំនើរទៅនៃ
ទ្វីប និង ការអភិរក្សបរិស្ថាន " ។
4.តំបន់អភិរក្ស Wadi Rum

ផ្លូវរទេះភ្លើង ហាក់បីដូចជាបានរលប់បាត់ជាបណ្តើរៗនៅពេលដែលបានចូលមកដល់តំបន់
Wadi Rum នេះ ។ ជាវាលខ្សាច់ដែលពោរពេញដោយផ្ទាំងថ្ម តំរៀបលើគ្នា មានចំណោត
ខ្លាំង។ តំបន់នេះជាទីជំរករបស់ពពួកសត្វពពែព្រៃ អារ៉ាប់ ដែលបានរស់យ៉ាងអាថ៌កំបាំង
ជាមួយធម្មជាតិនៅទីនេះតាំងពីយូរយារណាស់មកហើយ​ ។ នេះក៏ជាមូលហេតុមួយដែល
Wadi Rum ត្រូវបានដាក់ឈ្មោះចូលក្នុងបញ្ជីរសម្បត្តិធម្មជាតិថ្មីរបស់ពិភពលោក ។ រូបភាព
និង អក្សរដែលបានគូរឆ្លាក់ និង សរសេរនៅលើផ្ទាំងថ្ម នៅ Wadi Rum មានអាយុកាល
ប្រមាណជា 12000 ឆ្នាំ ដែលបាននិយាយពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ។


(ប្រភពពី PLXH)
ដោយ៖ យ៉ាវីន

Tags: