Tokyo ជាឈ្មោះមួយក្នុងចំណោមឈ្មោះខេត្តទាំង 47 និងជាឈ្មោះនៃទីក្រុងរបស់ប្រទេស
ជប៉ុន មានទីតាំងស្ថិតនៅភាគខាងកើតលើកោះ Honshu ។ ក្នុងភាសាជប៉ុន Tokyo មាន
ន័យថា"ទីក្រុងនៅភាគខាងកើត" ។ Tokyo ក៏ត្រូវបានសា្គល់ថាជា Edo ដែលមានន័យថា
"នៃទន្លេ" ។ ទីក្រុងត្រូវបានប្តូរមកជា Tokyo នៅពេលដែលវាបានក្លាយជាទីក្រុងនៃខ្សែ
រាជវង្សឆ្នាំ 1868 ។ នៅក្នុងរជ្ជកាល Meiji ទីក្រុងត្រូវបានហៅឈ្មោះថា "Tōkei" កំណត់
ត្រាជាលាយលក្ខណ៍អក្សរ បញ្រ្ចាសតួអក្សរចិនពណ៌នាពាក្យ "Tokyo" ។ ឯកសារសំខាន់
មួយចំនួនដែលសរសេរជាភាសាអង់គ្លេសដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ នៅ
តែប្រើវិធីអាន "Tokei" ។ តែបច្ចុប្បន្នការអានបែបនេះមិនត្រូវបានប្រើប្រាស់ទៀតឡើយ ។
Tokyo បានឆ្លងកាត់គ្រោះមហន្តរាយធំៗចំនួនពីរ ទីមួយគឺគ្រោះរញ្ជួយដី Kanto ដែលកើត
មានឡើងកាលពីឆ្នាំ 1923 និងទីពីរគឺសង្រ្គាមលោកលើកទីពីរ ។ គ្រាប់បែកភ្លើងកាលពីឆ្នាំ
1945 បានបំផ្លាញមិនចាញ់គ្រាប់បរមាណូពីរនៅ Hiroshima និង Nagasaki បូកបញ្ចូលគ្នា
ឡើយ ។ តំបន់ជាច្រើននៅក្នុងទីក្រុងត្រូវបំផ្លាញ ។ ក្រោយសង្រ្គាម Tokyo ត្រូវសាងសង់
ឡើងវិញទាំងស្រុង និងបានរីកចំរើនយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃ ។ Tokyo មានក្លាយ
ជាទីក្រុងធំបំផុតនៅលើពិភពលោកក្នុងឆ្នាំ 1965 ( ឈ្នះទាំងក្រុង New York) ។
ស្រ្តីក្នុងសំលៀកបំពាក់ប្រពៃណី Kimono ធ្វើដំណើរឆ្លងកាត់ក្នុងសង្កាត់ Ginza
នេះជានិមត្តិសញ្ញាជាផ្លូវការនៃ Tokyo រូបភាព 3បង្កើតបានជាអក្សរ T ដែលមានរាង
ដូចស្លឹក ginkgo ជានិមិត្តសញ្ញាតំណាងអោយភាពស្រស់ស្អាត ភាពក្សេមក្សាន្ត ការចំរ៉ុង
ចំរើន និងការរីកចំរើននៃ Tokyo នាពេលអនាគត ។
Ginkgo មានដាំនៅក្នុងប្រទេស ជប៉ុន ចិន និង សហរដ្ឋអាមេរិច ។ ដើមឈើប្រភេទនេះ គឺជាការគួបផ្សំរវាងសមត្ថភាពប្រឆាំងនឹង សត្វល្អិតសមត្ថភាពបង្កើតឫស ដែលជួយ
អោយវាអាចរស់នៅបានយូរ ។ មានមួយដើមមានអាយុកាល 3000ឆ្នាំ ត្រូវបានដឹងថា
មានទីតាំងនៅក្នុងខេត្ត Shandong ប្រទេសចិន ។
មជ្ឈមណ្ឌលរដ្ឋបាលរបស់ Tokyo មានទីតាំងនៅក្នុងតំបន់Shinjuku គឺជាទីកន្លែងដ៏សំខាន់
មួយក្នុងចំនោម 23 កន្លែង ។ អាគារគេហដ្ឋានរបស់រដ្ឋាភិបាល ជប៉ុន ក៏ស្ថិតនៅទីនោះ
ដែរ ។ Shinjuku ក៏ជាតំបន់ពាណិជ្ជកម្មដែលមានភាពមមារញឹកបំផុតក្នុងទីក្រុង Tokyo ។
ក្រុមអ្នករាំក្មេងៗ កំពុងរាំក្នុងតំបន់ Shinjuku
សិស្សនិងនិស្សិត ទាំងឡាយប្រមូលផ្តុំគ្នានៅមុខស្ថានីយ៍រថភ្លើង Shibuya ដោយមានការ
គូររូប និងសរសេរលើខ្លួន នៅក្នុងជំនួបប្រជុំមួយក្នុងយុទ្ធនាការបោះឆ្នោត ព្រឹទ្ធសភាជប៉ុន
ហាងមួយនៅក្នុងតំបន់ Matsuya ក្នុងសង្កាត់ Ginza
បរុសទាំងឡាយពាក់អាវការពារ Yoroi (ប្រើក្នុងសម័យបុរាណ) ធ្វើដំណើរកាត់សង្កាត់
Akihabara នៃ Tokyo នៅក្នុងពិធីបុណ្យ Kanda Matsuri ។
អ្នកចំរៀងម្នាក់កំពុងតែច្រៀងនូវចង្វាក់ Enka ដែលជាចង្វាក់ភ្លេងដែលសំបូរបែបជាងគេ
ក្នុងប្រទេសជប៉ុន នៅក្នុងពិធីបុណ្យផ្ការីក នៅជិតអារាម Kameido, Tokyo
ទិដ្ឋភាពដ៏ស្រស់ស្អាតនៃផ្សាររាត្រីក្នុងសង្កាត់ Kabukicho
Tokyo Tower កំពស់ 333,6 ម៉ែត្រនៅក្នុងឧទ្យាន Shiba ជាសំណង់ដែលមានកំពស់ខ្ពស់
បំផុតក្នុងប្រទេស ជប៉ុន ខ្ពស់ជាង Eiffel ក្នុងប្រទេសបារាំង 8,6 ម៉ែត្រ និងមានទំងន់
4000តោន ( Eiffel ទំងន់ 7000តោន ) ។ Tower នេះលាបពណ៌ស និង លឿង តាមបែប
បទសន្តិសុខ អាកាសចរណ៍ ។
ពីថ្ងៃលិចរហូតដល់ពាក់កណ្តាលយប់ Tower មានបំភ្លឺភ្លើងពណ៌លឿង ចំពោះការបំភ្លឺនេះ
មានការផ្លាស់ប្តូរនៅក្នុងពិធីសំខាន់ៗ ។ ដោយនៅជុំវិញ Tower នេះជាអាគារដែលមាន
កំពស់ទាបៗ ហេតុនេះហើយគេអាចមើលឃើញ Tower ពីតំបន់នៃមជ្ឈមណ្ឌលផ្សេងៗ
ក្នុងទីក្រុងតូក្យូ ។
ព្រះរាជាវាំង Tokyo មានទីតាំងស្ថិតនៅក្នុងតំបន់សួនដ៏ធំទូលាយ មានលេណដ្ឋានទឹកព័ទ្ធ
ជុំវិញ និងមានជញ្ជាំងជាថ្ម ។ នៅខាងក្នុងមានដើមឈើបុរាណជាច្រើន រាជវាំងនេះត្រូវ
បានសាងសង់ឡើងនៅលើខឿន រាជវាំង Edo ជាកន្លែងដែលគ្រួសារ Tokugawa គ្រប់គ្រង
ពីឆ្នាំ 1603 ដល់ឆ្នាំ 1867 ។ បន្ទាប់ពីត្រូវបានបំផ្លាញដោយសង្រ្គាមលោកលើកទីពីរ នៅឆ្នាំ
1968 រាជវាំងក៏បានធ្វើការសាងសង់ឡើងវិញដែលគង់វង់រហូតដល់សព្វថ្ងៃនេះ ។
នេះជានិមិត្តសញ្ញាតំណាងមួយក្នុងនិមិត្តសញ្ញាតំណាងទាំងឡាយរបស់ Tokyo ស្ពាន
Nijubashi ។ស្ពានបុរាណនេះស្ថិតនៅក្នុងបរិវេណនៃរាជវាំង Tokyo ។
ស្ពាន ឥន្ធនូ នេះសាងសង់ឆ្លងកាត់កំពង់ផែ Tokyo ស្ថិតនៅភាគខាងជើងនៃឈូងសមុទ្រ
Tokyo ភ្ជាប់ពីកំពង់ផែ
Shibaura និងតំបន់
Odaiba ។ នេះជានិមិត្តសញ្ញាតំណាងថ្មីរបស់
ឈូងសមុទ្រ Tokyo សាងសង់រួចរាល់ឆ្នាំ 1993 មានប្រវែង 570 ម៉ែត្រនិងមានផ្លូវធ្វើ
ចរាចរណ៍ចំនួន បី ។
ប្រព័ន្ធផ្លូវរថភ្លើង Shinkansen គឺជាប្រព័ន្ធផ្លូវរថភ្លើងមានល្បឿនលឿន ដែលមានក្រុមហ៊ុន
បួនរបស់ ជប៉ុន ធ្វើកិច្ចសហប្រតិបត្តិការណ៍ ។ បច្ចុប្បន្នផ្លូវនេះត្រូវបានដាក់អោយប្រើ
ប្រាស់តែនៅកោះ
Honshu និង
Kyushu ។
Ueno ជាឧទ្យានដ៏ធំទូលាយមួយស្ថិតនៅក្នុងតំបន់
Taito,
Tokyo ។ ឧទ្យាននេះត្រូវបាន
សាងសង់ឡើងដោយអធិរាជ
Taisho ឆ្នាំ1924 ។ ខែមេសាជាខែដែលផ្កា sakura ចាប់ផ្តើម
រីកមានមនុស្សម្នារជាច្រើនបានមកជួមជុំគ្នានៅក្នុងឧទ្យាន Ueno ឧទ្យាន
Inokashira និង
ឧទ្យានជាតិ
Shinjuku Gyoen ដើម្បីធ្វើ picnic នៅក្រោមស្រមោលដើមផ្កា sakura ។
នៅក្នុងទីក្រុង Tokyo មានសាលាបង្រៀនជាច្រើន រួមាមានសាកលវិទ្យាល័យ មហាវិទ្យា
ល័យ សាលាបង្រៀនឯកទេស ក្នុងនោះក៏មានសាកលវិទ្យាល័យល្បីៗបំផុតរបស់ជប៉ុន
ផងដែរ ដូចជាសាកលវិទ្យាល័យ Tokyo (រូបភាពខាងលើ) សាកលវិទ្យាល័យ Hitotsubashi
វិទ្យាស្ថានបច្ចេកទេស Tokyo និងសាកលវិទ្យាល័យ Keio ។
មុខវិជ្ជាផ្នែកកីឡានៅ Tokyo សំបូរបែបណាស់ កីឡាដែលពេញនិយមបំផុតគឺ Baseball
កីឡា Sumo និងបាល់ទាត់ ។ រូបភាពខាងលើគឺជាពហុកីឡាដ្ឋានម្ចាស់ផ្ទះ
Tokyo Dome
មាន55000 កន្លែងអង្គុយ របស់ក្រុមកីឡាករ Baseball ជំនាញ Yomiuri Giants ។ ដោយ
ឡែកនៅ Tokyo មានទីកន្លែងប្រកួតកីឡាខ្នាតអន្តរជាតិ ជាច្រើន ៕
(ពី PLXH)
រដ្ឋា