ទីក្រុងប៉ារីស គឺជាទីក្រុងដ៏ធំនិងល្បីឈ្មោះ មួយរបស់ប្រទេស បារាំង និងមានទិដ្ឋភាព
ស្រស់ស្អាត ដែលមានអាគារខ្ពស់ៗ ជាច្រើន ហើយអ្វីដែលប្រជាជនទូទាំងពិភពលោក
ស្គាល់យ៉ាងច្បាស់នោះគឺ Eiffel Tower មានកំពស់យ៉ាងខ្ពស់ស្កឹមស្កៃដែលជានិមិត្តរូប
តំណាងនៃទីក្រុងប៉ារីស ដូច្នេះនៅពេលដែលភ្ញៀវទេសចរណ៍ទាំងឡាយទៅកំសាន្តនៅ
ទីក្រុងប៉ារីស ហើយមិនបានទៅដល់ Eiffel នោះទេចាត់ទុកដូចមិនទាន់ដល់ ប៉ារីស
នៅឡើយ ។ ក្រៅពី Eiffel ក៏មានទន្លេ Seine និងអាគារល្បីៗជាច្រើនដែលនឹងមិនធ្វើអោយ
ទេសចរណ៍នឿយណាយក្នុងដំនើរកំសាន្តរបស់ពួកគេឡើយ ។
Eiffel Tower ដ៏ខ្ពស់ស្កឹមស្កៃជានិមិត្តរូបនៃទីក្រុង ប៉ារីស ក៏ដូចជាប្រទេស បារាំង
អាគារ សភាតំណាងរាស្រ្ត ស្ថិតនៅលើដងទន្លេ Seine
វិមាន Versailles ដ៏ស្រស់ស្អាត
វិមាន Versailles មានផ្ទៃទំហំ 67000 ម៉ែត្រការ៉េ មានជាង 2000 បន្ទប់និងមានឧទ្យានមួយ
ទំហំប្រមាណជា 815 ហិចតា ។
Versailles មានអាគារធំៗ ជាច្រើន
នេះជាវិមានដ៏ស្រស់ស្អាត និង ធំបំផុតមួយនៅក្នុងទ្វីប អឺរ៉ុប ក៏ដូចជានៅលើពិភពលោក
ក្នុងចំណោម វិមានធំៗទាំងឡាយ ។
ស្ពានឆ្លងកាត់ទន្លេ Seine
វិហារ Notre Dame Cathedral នៅតាមដងទន្លេ Seine
Invalides គឺជាទីកន្លែងកំសាន្តដ៏ល្បីឈ្មោះមួយរបស់ ទីក្រុង ប៉ារីស
Chateau de la Malmaison នៅឯ Rueil Malmaison ជាក្រុងតូចមួយក្នុងទីក្រុង ប៉ារីស
អាគារបណ្ណាល័យជាតិ របស់ប្រទេស បារាំង
សាកលវិទ្យាល័យ Jussieu
អាគារខ្ពស់ៗរបស់ក្រុមហ៊ុន ធានារ៉ាប់រង Gan នៅក្នុងសង្កាត់ពាណិជ្ជកម្ម La Defence នៅ
ក្រៅទីក្រុងប៉ារីស ។
សង្កាត់ពាណិជ្ជកម្ម La Defence
ផ្លូវគមនាគមន៍ នៅលើផ្លូវដែក នៅស្ថានីយ៍រថភ្លើង Austerlitz ក្នុងទីក្រុង ប៉ារីស
តំបន់លំនៅដ្ឋានប្រជាជនមួយនៅជាយក្រុង នៃទីក្រុងប៉ារីស ៕
(ពី eva)
ដោយ៖ យ៉ាវីន