CamNews

ទេសចរណ៍ 

រមណីយដ្ឋានតាតៃ


តាតៃគឺជារមណីយដ្ឋានធម្មជាតិមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្ត
តាមបណ្តោយផ្លូវជាតិលេខ៤៨ក្នុងភូមិតាតៃឃុំតាតៃស្រុកស្មាច់មានជ័យ។តាតៃ
គឺជាតំបន់មួយដែលមានចំណាត់ថ្នាក់ផ្កាយ4 មាន12បន្ទប់ដោយបន្ទប់នីមួយៗ
បំពាក់ទៅដោយសេវាកម្មInternet រួមទំាងមានទូរស្សន៏LCD /plasmaហើយបន្ទប់
នីមួយៗ មិនអនុញ្ញាតអោយជក់បារីឡើយ។ ចំណីអារម្មណ៏ធម្មជាតិគឺមានព្រៃ
ព្រឹក្សាទេសភាព សត្វបក្សីបក្សាហោះហើរត្រកងលើវេហានិងសំលេងឆ្លងឆ្លើយ
ស្តាប់ទៅហាក់បីដូចជាធម្មជាតិពិតៗ។ រមណីយដ្ឋានតាតៃគឺជាតំបន់ដែលមាន
ស្ទឹងបែកជាបួនជាហេតុធើ្វអោយសំបូរត្រីដែលអាចអោយលោកអ្នកស្ទូចលេង
កំសាន្តម្យ៉ាងទៀតលោកអ្នកក៏អាចអុំទូកកៃយ៉ាក់កំសាន្តនៅលើផ្ទៃទឹកដែលមាន
សំរស់ស្រស់ស្អាតមួយនេះផងដែរ។អី្វដែលរឹតតែពិសេសជាងនេះទៀតគឺមានតំបន់
ទឹកធ្លាក់មាន២ជាន់ដែលជាន់ទី១ មានកម្ពស់៥ទៅ៦ម៉ែត្រជាជម្រាល។ជាន់ទី២
មានកម្ពស់១២ទៅ១៥ម៉ែត្រ។សរុបមកតាតៃពិតជាតំបន់មួយដែលមានសំរស់
ធម្មជាតិស្រស់ស្រកាល ដែលលោកអ្នកមិនគួរមើលរំលងឡើយ។




រៀបរៀងដោយ ដាននី

Tags: