CamNews

ព័ត៌មានវីដេអូ 

ទីក្រុង ៥ ដែលគេបោះបង់ចោល

១. ទីក្រុង Priyat នៅ អ៊ុយក្រែន

Priyat ជាទីក្រុងមួយក្នុងតំបន់ Kiev នៃប្រទេសអ៊ុយក្រែនដែល កាលពីមុនចំនុះ
អោយសហព័ន្ធរ៉ុស្ស៊ី។ ទីក្រុង នេះត្រូវបានបោះបង់ចោលរហូតដល់សព្វថ្ងៃ
បន្ទាប់ពីជូបនូវឧបត្តិវហេតុលេចធ្លាយធាតុវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែ
Chernobyl កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៩៨៦។មនុស្សចំនួន ១២៥.០០០
បានស្លាប់ភ្លាមៗ និង ចំនួន ១.៥ លាននាក់បានស្លាប់ដោយកើតជំងឺមហារីក
ដោយផលប៉ះពាល់ពីជាតិវិទ្យុសកម្ម។ រហូតដល់សព្វថ្ងៃទីក្រុងគ្មាន
មនុស្សរស់នៅឡើយ ហើយជាតីវិទ្យុសកម្មនៅតែមាន។



២.ទីក្រុង Craco នៃប្រទេសប្រេស៊ីល

ទីក្រុងមួយនេះស្ថិតលើទួលខ្ពស់ ដែលពីមុនវាជាទីតាំងអំណោយផលក្នុងការតតាំង
នឺងសត្រូវឈ្លានពាន។ បន្ទាប់ពីរងការរញ្ជួយដីជាច្រើនលើកមក មនុស្សម្នា
បានចាកចេញ។ សព្វថ្ញៃ វាជាកន្លែងសំរាប់ការរុករកស្រាវជ្រាវផ្សេងៗ។ ទីក្រុងនេះសំបូរទៅដោយព្រះវិហារសាសនាគ្រិស្តដ៍ល្បីៗជាច្រើន ដូចជា
ព្រះវិហារ Santa Maria Della Stella ជាដើម។



http://www.youtube.com/watch?v=GwEq_A1kHZQ&feature=player_embedded

៣.ទីក្រុង Kolmanskop នៃប្រទេស Nambia

Kolmanskop ត្រូវបានសាងសង់តាមរចនាបទរបស់ប្រទេសអាឡឺម៉ង់។ វាជាទីក្រុងដំបូងបំផុតដែលមានផ្លូវរទេះភ្លើងក្នុងទ្វីបអាហ្វ្រិក ដែលដាក់ប្រើប្រាស់
សំរាប់ក្ការដឺកជញ្ជួនធនធាតុរ៉ែ។ ទីក្រុងនេះត្រូវបានបោះបង់ដោយសារតែ
ព្យុះខ្សាច់។


http://www.youtube.com/watch?v=zFN8chGndhM&feature=player_embedded

៤.ទីក្រុង Oradour-sur-Glane នៃតំបន់ Limousin របស់ប្រទេសបារាំង

ក្នុងសង្គ្រាមលោកលើកទី២ ទីក្រុងនេះត្រូវបានបំផ្លាញ និង មនុស្សចំនួន ៦៤២ នាក់ ត្រូវបានសម្លាប់រង្គាល ដោយកងទ័ព Nazi របស់ប្រទេសអាឡឺម៉ង់។ អ្នកទស្សនា នានាត្រួវរក្សារភាពស្ងៀមស្ងាត់ ដើម្បីជាការគោរពដល់វិញ្ញាណខ័ន្ធជនរងគ្រោះ។
ទីក្រុង Oradour-sur-Glane ត្រូវគេបោះបង់កាលតាំងពីឆ្នាំ ១៩៤៤។



http://www.youtube.com/watch?v=F53_b5SmlRY&feature=player_embedded
៥.ទីក្រុង Centralia នៃរដ្ឋ Pennsylvania ក្នុងសហរដ្ឋអាមេរិក

ទីក្រុងនេះត្រូវបានគេបោះបង់តាំងទីឆ្នាំ ១៩៦២ ពេលដែលមានការឆាបឆេះមួយ បានរាលដាលចូលទៅក្នុង ការដ្ឋានរ៉ែធ្យូង។ ការឆាបឆេះបណ្តាលអោយមាន
ការប្រេះថ្នល់ និង រណ្ដៅជាច្រើន ហើយផ្សែងផ្ទុកទៅដោយសារធាតុពុលហុយ
ទៅអាកាស។



http://www.youtube.com/watch?v=GavrFNSpL4E&feature=player_embedded

ប្រភព៖ ezine9
ដោយ៖លី

Tags: