CamNews

ថេបប្ល៊ែត 

លេចមុខ Galaxy Tab 4 អេក្រង់ ៧ចុច ពណ៌ខ្មៅ និង.ស មានរាងដូច Galaxy Note 3

ថ្មីៗនេះ @evleaks បានបញ្ចេញរូបថតបែកធ្លាយមួយ ដែលត្រូវបានគេជឿថា ជារូបថត Galaxy
Tab 4 7.0 កំណែ tablet mini អេក្រង់ ៧អ៊ិន្ឈ៍ ជំនាន់ថ្មី មកពីក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង។

រូបភាពផ្នែកខាងមុខ បង្ហាញថា Galaxy Tab 4 7.0 ស្រដៀងនឹង Galaxy Note 3 ដែលជ្រុងទាំង
៤របស់វាមានរាងកោង។ ប្រភពព័ត៌មាន បានសន្និដ្ឋានថា ផ្នែកខាងក្រោយរបស់ Galaxy Tab
4 7.0 អាចត្រូវបានស្រោបជ័រប្រភេទដូចស្បែក មួយស្រទាប់ ដូចទៅនឹងកំណែ phablet មុន។

មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា Galaxy Tab 4 អេក្រង់ 7.0 នេះ នឹងត្រូវបានភ្ជាប់មកជា
មួយនូវប៊ិច S-Pen ដែរ ឬអត់នោះទេ។

អំពីគ្រឿងម៉ាស៊ីន ក្នុងព័ត៌មានចចាមអារ៉ាម Galaxy Tab 4 7.0 ត្រូវបានគេជឿថា មានអេក្រង់
៧អ៊ិន្ឈ៍ ដែលមានរីសូលូសឹន 800x1.280 pixel រួមនឹងឈីប quad-core 1,2 Ghz ។ ចំណែក ថាម
ពលថ្ម 4.450 mAh  និង RAM 1GB ។


ប្រសិនព័ត៌មានបែកធ្លាយនេះ ជាការពិត នោះ វានឹងក្លាយជាកុំព្យូទ័រ tablet តម្លៃទាប របស់ក្រុម
Samsung ។ សង្ឃឹមថា ក្រុមរបស់កូរ៉េខាងត្បូងនេះ អាចនឹងដាក់លក់ក្នុងតម្លៃទាក់ទាញ និងមាន
ប្រយោជន៍ច្រើន ដល់អ្នកប្រើប្រាស់៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GsmArena/Droid-life


Tags: Samsung Galaxy Tab 7 4.0 Leaks Samsung Galaxy Tab tablet tablet mini