បើធ្វើការប្រៀបធៀបគ្នាទៅនឹងគេហដ្ឋាន នៅក្នុងប្រទេស អង់គ្លេស ,នៅ Dunster ក៏មិនមាន
អ្វីខុសប្លែកគ្នាប៉ុន្មានដែរ ។ នៅទីនេះមានគេហដ្ឋានជាច្រើនដែលមានស្នាដៃរចនាដ៏សំបូរ
បែបផងដែរ ។
វិមានស្កឹមស្កៃ ក៏ជាផ្នែកមួយដែលមិនអាចខ្វះបាននៅ Dunster នេះ ។ វិមានទាំងនោះធម្មតា
ត្រូវបានសាងសង់ឡើងនៅកណ្តាលព្រៃខៀវស្រងាត់ ។
វិមានបុរាណ មានអាយុកាលដ៏យូរលុង ត្រូវបានរុំព័ទ្ធដោយដើមឈើ
វិហារតូច ជាមជ្ឈមណ្ឌលរបស់ភូមិ ដែលជាធម្មតាមានប្រជាជនជាច្រើនបានមកទីនេះ
ដើម្បីធ្វើការបែរបន់ ។
គេហដ្ឋានជាច្រើននៅ Dunster មានលក្ខណៈជាសំណង់បែបបូរាណ និងគួរអោយទាក់ទាញ
ទិដ្ឋភាពដ៏ស្រស់ស្អាតនៃ វិមាន នៅកណ្តាលព្រៃពណ៌ខៀវស្រងាត់
បរិយាកាសហាក់មានសភាពរស់រវើក ជាមួយសំរស់ផ្កាចំរុះពណ៌ ដែលដាំនៅក្នុងសួននៃ
គេហដ្ឋាន ។
Dunster គឺជាភូមិមួយស្ថិតនៅ ក្នុងស្រុក West Somerset នៃចក្រភពអង់គ្លេស
គេហដ្ឋានពីរជាន់នៅ Dunster ជាមួយដំបូងដ៏សំបូរបែប
បណ្តាគេហដ្ឋានទាំងឡាយនៅ Dunster គឺតែងតែមានកន្ត្រកផ្កាតាំងលំអរដ៏ស្រស់ស្អាតនៅ
ពីមុខ ។
ដល់រដូវផ្ការីក សោភ័ណភាពដ៏ស្រស់ស្អាតរបស់វាបានធ្វើអោយទិដ្ឋភាពនៅ Dunster ទាំង
មូលកាន់តែស្រស់ស្អាតមួយកំរិតថែបទៀត ។
គេហដ្ឋានបូរាណមួយដែលមានផ្លូវនៅពីក្រោម
ដងវិថីនៅ Dunster ស្ថិតនៅចន្លោះនៃគេហដ្ឋានសង់សាងខាង ដែលបានសាងសង់ឡើង
ដូចៗគ្នា ៕
(ពី 24H)
យ៉ាវីន