CamNews

ទេសចរណ៍ 

ប្រជុំរូងភ្នំ Hang Son Doong នៃប្រទេសវៀតណាម

ប្រជុំរូងភ្នំ Hang Son Doong នៃប្រទេសវៀតណាមគឺជាប្រជុំនៃរួងភ្នំដែលធំជាងគេ
ក្នុងពិភពលោក។ប្រជុំរូងភ្នំ Hang Son Doong ស្ថិតនៅឧត្យានជាតិ Phong Nha Ke
Bang ស្រុក Bo Trach ខេត្ត Quang Binh។

ប្រជុំរូងភ្នំHang Son Doong មានភ្ជាប់ទៅរួងភ្នំតូចៗចំនួន ១៥០ ត្រូវបាន
រកឃើញកាលពីឆ្នាំ ១៩៩១ ដោយបុរសម្នាក់ឈ្មោះថា Ho Khanh។

កាលពីឆ្នាំ ២០០៩ មានក្រុមអ្នកស្រាវជ្រាវអង់គ្លេសមួយក្រុមមានការភ្ញាក់ផ្អើលជាខ្លាំង
ដោយរកឃើញថា ប្រជំរួងភ្នំនេះមានទំហំធំជាងរួងភ្នំ Phong Nha ដល់ទៅ ៥ ដង
ដែលកាលពីមុន Phong Nha ត្រូវបានគេចាត់ថាជារួងភ្នំដែលធំជាងគេនៅ វៀតណាម។

កាលពីសម័យសង្គ្រាម ប្រជុំរួងភ្នំនេះត្រូវបានគេប្រើប្រាស់សម្រាប់គេចខ្លួនរបស់
កងទ័ពវៀតណាមពីការទម្លាក់គ្រាប់បែក របស់ អាមេរិក។





ប្រភព៖ Wikipedia, National Geographic, The Telegraph
ដោយ៖​សំអាត

Tags: